ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
13 : 30

وَلَمۡ يَكُن لَّهُم مِّن شُرَكَآئِهِمۡ شُفَعَٰٓؤُاْ وَكَانُواْ بِشُرَكَآئِهِمۡ كَٰفِرِينَ

ហើយព្រះនានារបស់ពួកគេ(ដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះវានៅក្នុងលោកិយ)នោះ មិនអាចជួយអន្តរាគមន៍ដើម្បីសង្គ្រោះពួកគេពីទណ្ឌកម្មនោះឡើយ ហើយ(នៅថ្ងៃនោះ)ពួកគេ គឺជាអ្នកដែលប្រឆាំងនឹងព្រះនានារបស់ពួកគេ(ដែលពួកគេធ្លាប់គោរពសក្ការៈ) ដោយសារព្រះទាំងនោះបានបោះបង់ចោលពួកគេនៅពេលដែលពួកគេត្រូវការព្រះទាំងនោះ(ឲ្យជួយ) ព្រោះពួកគេទាំងអស់គ្នា គឺស្ថិតក្នុងភាពវិនាសអន្តរាយដូចគ្នា។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• العلم بما يصلح الدنيا مع الغفلة عما يصلح الآخرة لا ينفع.
• ការដឹងតែអ្វីដែលជាផលប្រយោជន៍លោកិយ ដោយធ្វេសប្រហែសពីអ្វីដែលជាផលប្រយោជន៍សម្រាប់ថ្ងៃបរលោក គឺគ្មានប្រយោជន៍អ្វីឡើយ។ info

• آيات الله في الأنفس وفي الآفاق كافية للدلالة على توحيده.
• សញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលនៅក្នុងខ្លួនប្រាណ និងនៅជុំវិញពិភពលោក គឺគ្រប់គ្រាន់ហើយសម្រាប់ជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ info

• الظلم سبب هلاك الأمم السابقة.
• ការបំពាន គឺជាមូលហេតុមួយដែលធ្វើឲ្យប្រជាជាតិជំនាន់មុនត្រូវវិនាសអន្តរាយ។ info

• يوم القيامة يرفع الله المؤمنين، ويخفض الكافرين.
• នៅថ្ងៃបរលោក អល់ឡោះនឹងលើកឋានៈបណ្តាអ្នកមានជំនឿ និងទម្លាក់ឋានៈពួកគ្មានជំនឿ។ info