ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
25 : 30

وَمِنۡ ءَايَٰتِهِۦٓ أَن تَقُومَ ٱلسَّمَآءُ وَٱلۡأَرۡضُ بِأَمۡرِهِۦۚ ثُمَّ إِذَا دَعَاكُمۡ دَعۡوَةٗ مِّنَ ٱلۡأَرۡضِ إِذَآ أَنتُمۡ تَخۡرُجُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែរនោះ គឺទ្រង់បានបញ្ឈរមេឃដោយមិនឲ្យវារលំឡើយ និងធ្វើឲ្យផែនដីនៅស្ថិតស្ថេរដោយគ្មានការញ័ររញ្ជួយ ទៅតាមការបញ្ជារបស់ទ្រង់។ ក្រោយមក នៅពេលដែលទ្រង់បានហៅពួកអ្នកឲ្យចេញពីផ្នូរ ដោយឲ្យម៉ាឡាអ៊ីកាត់ផ្លុំត្រែនោះ ពេលនោះ ពួកអ្នកក៏ក្រោកចេញពីផ្នូររបស់ពួកអ្នកដើម្បីទទួលការជំនុំជម្រះ និងទទួលការតបស្នង។ info
التفاسير:

external-link copy
26 : 30

وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ كُلّٞ لَّهُۥ قَٰنِتُونَ

ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់ និងទាំងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ទាំងការគ្រប់គ្រង ការបង្កើត និងការកំណត់។ រាល់អ្នកដែលនៅលើមេឃ និងអ្នកដែលនៅលើផែនដីទាំងអស់ដែលជាខ្ញុំបម្រើរបស់ទ្រង់ សុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ និងគោរពតាមបទបញ្ជារបស់ទ្រង់តែមួយគត់។ info
التفاسير:

external-link copy
27 : 30

وَهُوَ ٱلَّذِي يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَهُوَ أَهۡوَنُ عَلَيۡهِۚ وَلَهُ ٱلۡمَثَلُ ٱلۡأَعۡلَىٰ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ហើយទ្រង់គឺជាអ្នកដែលបានចាប់ផ្តើមបង្កើតម៉ាខ្លូកដោយគ្មានគំរូពីមុនមកសោះឡើយ។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញម្តងទៀតក្រោយពីវាបានរលាយសាបសូន្យ ហើយការបង្កើតឡើងវិញ(ម្តងទៀត)នោះ គឺងាយស្រួលជាងការចាប់ផ្តើម(បង្កើតលើកដំបូង)ទៅទៀត។ តែសម្រាប់ទ្រង់វិញ ទាំងការបង្កើតលើកដំបូង ទាំងការបង្កើតឡើងវិញម្តងទៀត គឺងាយស្រួលដូចគ្នា ពីព្រោះអល់ឡោះជាម្ចាស់ កាលណាទ្រង់មានចេតនាអ្វីមួយនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។ ហើយអល់ឡោះជាម្ចាស់ ទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុត នូវរាល់លក្ខណៈសម្បត្តិទាំងឡាយរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ និងពេញលេញ។ ហើយទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មានអ្នកណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។ info
التفاسير:

external-link copy
28 : 30

ضَرَبَ لَكُم مَّثَلٗا مِّنۡ أَنفُسِكُمۡۖ هَل لَّكُم مِّن مَّا مَلَكَتۡ أَيۡمَٰنُكُم مِّن شُرَكَآءَ فِي مَا رَزَقۡنَٰكُمۡ فَأَنتُمۡ فِيهِ سَوَآءٞ تَخَافُونَهُمۡ كَخِيفَتِكُمۡ أَنفُسَكُمۡۚ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡقِلُونَ

អល់ឡោះជាម្ចាស់ទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន)ដែលយកចេញពីខ្លួនរបស់ពួកអ្នកផ្ទាល់គឺ៖ តើពួកអ្នកមានខ្ញុំបម្រើដាច់ថ្លៃដែលរួមចំណែកជាមួយពួកអ្នកក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិដោយស្មើភាពគ្នាជាមួយពួកអ្នកឬទេ? ពួកអ្នកបារម្ភខ្លាចពួកគេមកចូលរួមបែងចែកទ្រព្យសម្បត្តិរបស់ពួកអ្នកជាមួយពួកអ្នក ដូចដែលមួយចំនួននៃពួកអ្នកភ័យខ្លាចដៃគូរបស់គេដែលជាមនុស្សមានសេរីភាព(មិនមែនជាខ្ញុំបម្រើគេ)នោះចូលរួមចែកទ្រព្យសម្បត្តិជាមួយគេដែរ។ តើពួកអ្នកពេញចិត្តឲ្យខ្ញុំបម្រើរបស់ពួកអ្នកទទួលបានបែបនេះដែរឬទេ? គ្មានការមន្ទិលសង្ស័យឡើយថា ប្រាកដជាពួកអ្នកមិនពេញចិត្តនោះឡើយ។ ដូច្នេះ អល់ឡោះជាម្ចាស់រឹតតែមិនសាកសមសម្រាប់ទ្រង់ចំពោះការមានដៃគូក្នុងការគ្រប់គ្រងម៉ាខ្លូករបស់ទ្រង់ និងគ្រប់គ្រងខ្ញុំបម្រើរបស់ទ្រង់ទៅទៀត។ ហើយដូចជាការលើកជាឧទាហរណ៍នេះដែរ យើងបានបញ្ជាក់នូវភស្តុតាង និងអំណះអំណាងជាច្រើនប្រភេទសម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីរឿងនោះ។ info
التفاسير:

external-link copy
29 : 30

بَلِ ٱتَّبَعَ ٱلَّذِينَ ظَلَمُوٓاْ أَهۡوَآءَهُم بِغَيۡرِ عِلۡمٖۖ فَمَن يَهۡدِي مَنۡ أَضَلَّ ٱللَّهُۖ وَمَا لَهُم مِّن نَّٰصِرِينَ

មូលហេតុនៃការវង្វេងរបស់ពួកគេនោះ ពុំមែនដោយសារភស្តុតាងមិនគ្រប់គ្រាន់នោះទេ ហើយក៏ពុំមែនដោយសារតែមិនបានបញ្ជាក់ឲ្យច្បាស់លាស់(ដល់ពួកគេ)នោះដែរ។ តាមពិត គឺ(ដោយសារតែ)ការធ្វើតាមចំណង់តណ្ហា និងធ្វើតាមដូនតារបស់ពួកគេ(ទាំងងងឹតងងុល)ប៉ុណ្ណោះ។ ដូច្នេះ តើមានអ្នកណាដែលប្រទានការចង្អុលបង្ហាញចំពោះអ្នកដែលអល់ឡោះបានធ្វើឲ្យគេវង្វេងហើយនោះ? គឺគ្មាននរណាដែលចង្អុលបង្ហាញរូបគេនោះឡើយ ហើយពួកគេក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះដែរ។ info
التفاسير:

external-link copy
30 : 30

فَأَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفٗاۚ فِطۡرَتَ ٱللَّهِ ٱلَّتِي فَطَرَ ٱلنَّاسَ عَلَيۡهَاۚ لَا تَبۡدِيلَ لِخَلۡقِ ٱللَّهِۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នក និងអ្នកដែលដើរតាមអ្នកទៅកាន់សាសនាដែលអល់ឡោះបានតម្រង់ទិសអ្នកទៅកាន់វា ដោយងាកខ្លួនចេញពីសាសនាផ្សេងទាំងអស់ នោះគឺសាសនាឥស្លាមដែលអល់ឡោះបានបង្កើតមនុស្សលោកឲ្យស្ថិតនៅលើវា។ គ្មានការផ្លាស់ប្តូរឡើយចំពោះការបង្កើតរបស់អល់ឡោះ។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយថា ពិតណាស់ សាសនាដ៏ពិតនោះ គឺសាសនាឥស្លាមនេះឯង។ info
التفاسير:

external-link copy
31 : 30

۞ مُنِيبِينَ إِلَيۡهِ وَٱتَّقُوهُ وَأَقِيمُواْ ٱلصَّلَوٰةَ وَلَا تَكُونُواْ مِنَ ٱلۡمُشۡرِكِينَ

ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ដោយការសារភាពកំហុសពីបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយចូរពួកអ្នកកោតខ្លាចចំពោះទ្រង់ ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ ហើយចូរពួកអ្នកកុំស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដែលបានធ្វើឲ្យខូចខាតលក្ខណៈធម្មជាតិដែលអល់ឡោះបានបង្កើតមនុស្សមក(សាសនារបស់អល់ឡោះដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា) ដោយពួកគេយកអ្នកផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
32 : 30

مِنَ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعٗاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ

ហើយចូរពួកអ្នកកុំឲ្យខ្លួន(របស់ពួកអ្នក)ស្ថិតក្នុងចំណោមពួកអ្នកមុស្ហរីគីនដែលបានផ្លាស់ប្តូរសាសនារបស់ពួកគេ ដោយបានជឿខ្លះ និងមិនជឿខ្លះ ហើយពួកគេបានបែងចែកជាក្រុម និងជាបក្សជាពួកឲ្យសោះ។ រាល់ក្រុមនីមួយៗនៃពួកគេ នាំគ្នាសប្បាយរីករាយជាមួយនឹងប្រការខុសឆ្គងដែលពួកគេប្រកាន់ខ្ជាប់នោះ ដោយពួកគេយល់ថា មានតែក្រុមរបស់ពួកគេមួយគត់ដែលប្រកាន់ត្រឹមត្រូវ រីឯអ្នកផ្សេងក្រៅពីពួកគេ គឺស្ថិតនៅលើប្រការមិនត្រឹមត្រូវទាំងអស់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• خضوع جميع الخلق لله سبحانه قهرًا واختيارًا.
• ម៉ាខ្លូកទាំងអស់គ្នាសុទ្ធតែឱនលំទោនទៅចំពោះអល់ឡោះជាម្ចាស់ ទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ត។ info

• دلالة النشأة الأولى على البعث واضحة المعالم.
• ការបង្កើតលើកទីមួយ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញទៅលើការពង្រស់ឡើងវិញ(បន្ទាប់ពីការស្លាប់)។ info

• اتباع الهوى يضل ويطغي.
• ការធ្វើតាមចំណង់តណ្ហារបស់ខ្លួន ជាមូលហេតុធ្វើឲ្យវង្វេង និងបំពាន។ info

• دين الإسلام دين الفطرة السليمة.
• សាសនាឥស្លាម គឺជាសាសនាដ៏ស្អាតស្អំដែលអល់ឡោះដែលបានបង្កើតមនុស្សលោកនៅក្នុងវា។ info