ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
52 : 3

۞ فَلَمَّآ أَحَسَّ عِيسَىٰ مِنۡهُمُ ٱلۡكُفۡرَ قَالَ مَنۡ أَنصَارِيٓ إِلَى ٱللَّهِۖ قَالَ ٱلۡحَوَارِيُّونَ نَحۡنُ أَنصَارُ ٱللَّهِ ءَامَنَّا بِٱللَّهِ وَٱشۡهَدۡ بِأَنَّا مُسۡلِمُونَ

ហើយនៅពេលអ៊ីសា(យេស៊ូគ្រឹស្ត)បានដឹងថា មានការប្រឆាំងពីពួកគេ(មកចំពោះគាត់)នោះ គាត់ក៏បាននិយាយទៅកាន់អម្បូរអ៊ីស្រាអែលថាៈ តើអ្នកណាជាអ្នកជួយខ្ញុំក្នុងការអំពាវនាវទៅកាន់អល់ឡោះនោះ? បណ្ដាអ្នកដែលស្មោះត្រង់ក្នុងចំណោមអ្នកដែលដើរតាមគាត់បានឆ្លើយថាៈ ពួកយើងគឺជាអ្នកជួយសាសនារបស់អល់ឡោះ។ ពួកយើងមានជំនឿចំពោះអល់ឡោះ ហើយពួកយើងដើរតាមអ្នក។ ដូចេ្នះ សូមអ្នក(ឱអ៊ីសា)ធ្វើសាក្សីផងចុះថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកគោរពតាមអល់ឡោះ ដោយមានជំនឿចំពោះទ្រង់តែមួយគត់(ឯកទេពនិយម) និងគោរពប្រតិបត្តិចំពោះទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• شرف الكتابة والخط وعلو منزلتهما، حيث بدأ الله تعالى بذكرهما قبل غيرهما.
• ឧត្តមភាពនៃការកត់ត្រានិងការឆ្លាក់ចារ និងឋានៈដ៏ខ្ពង់ខ្ពស់របស់វាទាំងពីរ ដោយអល់ឡោះបានចាប់ផ្តើមដោយការរំលឹកអំពីវាទាំងពីរមុននឹងលើកឡើងពីអ្វីផ្សេង។ info

• من سنن الله تعالى أن يؤيد رسله بالآيات الدالة على صدقهم، مما لا يقدر عليه البشر.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានពង្រឹងបណ្តាអ្នកនាំសាររបស់ទ្រង់នូវបណ្ដាភស្តុតាងនានាដែលបញ្ជាក់ទៅលើសច្ចភាពរបស់ពួកគេ ដែលមនុស្សធម្មតាមិនអាចធ្វើបានឡើយ។ info

• جاء عيسى بالتخفيف على بني إسرائيل فيما شُدِّد عليهم في بعض شرائع التوراة، وفي هذا دلالة على وقوع النسخ بين الشرائع.
ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)បាននាំមកនូវការបន្ធូរបន្ថយដល់អម្បូរអ៊ីស្រាអែលនូវអ្វីដែលជាការរឹតបន្តឹងទៅលើពួកគេនៃច្បាប់មួយចំនួនដែលមានក្នុងគម្ពីរតាវរ៉ត ហើយនេះជាភស្តុតាងបង្ហាញថា មានការកែប្រែ ឬផ្លាស់ប្តូររវាងច្បាប់ទាំងឡាយផងដែរ។• ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)បាននាំមកនូវការបន្ធូរបន្ថយដល់អម្បូរអ៊ីស្រាអែលនូវអ្វីដែលជាការរឹតបន្តឹងទៅលើពួកគេនៃច្បាប់មួយចំនួនដែលមានក្នុងគម្ពីរតាវរ៉ត ហើយនេះជា ភស្តុតាងបង្ហាញថា មានការកែប្រែ ឬផ្លាស់ប្តូររវាងច្បាប់ទាំងឡាយផងដែរ។ info