ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
38 : 3

هُنَالِكَ دَعَا زَكَرِيَّا رَبَّهُۥۖ قَالَ رَبِّ هَبۡ لِي مِن لَّدُنكَ ذُرِّيَّةٗ طَيِّبَةًۖ إِنَّكَ سَمِيعُ ٱلدُّعَآءِ

ខណៈពេលដែលព្យាការីហ្សាការីយ៉ាបានឃើញនូវការប្រោសប្រទានលាភសក្ការៈរបស់អល់ឡោះចំពោះម៉ារយ៉ាំ កូនស្រី អ៊ិមរ៉ន ដែលខុសពីធម្មតាបែបនេះ គាត់ក៏មានចិត្តរំពឹងថា អល់ឡោះនឹងប្រទានឲ្យគាត់នូវកូនប្រុសម្នាក់ ខណៈដែលនៅពេលនោះ គាត់មានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់គាត់ក៏ជាស្ត្រី(អារ)ដែលមិនអាចមានកូនបានទៀត។ គាត់ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដ៏ល្អម្នាក់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការបួងសួងពីអ្នកដែលបានបួងសួងទៅកាន់ទ្រង់ និងជាអ្នកឆ្លើយតបចំពោះគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عناية الله تعالى بأوليائه، فإنه سبحانه يجنبهم السوء، ويستجيب دعاءهم.
• ការថែរក្សារបស់អល់ឡោះចំពោះអ្នកជាទីស្រលាញ់របស់ទ្រង់ ហើយជាការពិតណាស់ អល់ឡោះបានបញ្ជៀសពួកគេពីប្រការអាក្រក់ ហើយទ្រង់ទទួលយកនូវការបួងសួងរបស់ពួកគេ។ info

• فَضْل مريم عليها السلام حيث اختارها الله على نساء العالمين، وطهَّرها من النقائص، وجعلها مباركة.
• ឧត្តមភាពរបស់ម៉ារយ៉ាំ(នាងម៉ារី) ដោយអល់ឡោះបានជ្រើសរើសនាងឲ្យមានភាពល្អប្រសើរលើសស្រ្តីទាំងឡាយនៅលើលោក ហើយទ្រង់បានធ្វើឲ្យនាងស្អាតស្អំអំពីការខ្វះខាតនានា និងបានផ្តល់ឲ្យនាងនូវពរជ័យ។ info

• كلما عظمت نعمة الله على العبد عَظُم ما يجب عليه من شكره عليها بالقنوت والركوع والسجود وسائر العبادات.
• នៅពេលដែលអល់ឡោះបានលើកតម្កើងខ្ញុំបម្រើណាម្នាក់ដោយលាភសក្ការៈរបស់ទ្រង់ដ៏ច្រើនហើយនោះ ចាំបាច់លើគេត្រូវតែអរគុណចំពោះទ្រង់នូវលាភសក្ការៈទាំងនោះ ដោយការសឡាត ការរូកុ ការស៊ូជូត និងការគោរពសក្ការៈផ្សេងៗទៀតឲ្យបានច្រើនដូចគ្នា។ info

• مشروعية القُرْعة عند الاختلاف فيما لا بَيِّنة عليه ولا قرينة تشير إليه.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យធ្វើការចាប់ឆ្នោតនៅពេលដែលមានការខ្វែងគំនិតគ្នា ខណៈពេលដែលគ្មានការបញ្ជាក់ច្បាស់លាស់ និងមិនមានភស្តុតាងសម្រាប់ចង្អុលទៅកាន់វា។ info