ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
23 : 3

أَلَمۡ تَرَ إِلَى ٱلَّذِينَ أُوتُواْ نَصِيبٗا مِّنَ ٱلۡكِتَٰبِ يُدۡعَوۡنَ إِلَىٰ كِتَٰبِ ٱللَّهِ لِيَحۡكُمَ بَيۡنَهُمۡ ثُمَّ يَتَوَلَّىٰ فَرِيقٞ مِّنۡهُمۡ وَهُم مُّعۡرِضُونَ

តើអ្នក(ឱព្យាការីមូហាំម៉ាត់)ពុំបានឃើញពីស្ថានភាពរបស់ពួកយូដាដែលអល់ឡោះបានផ្តល់ឲ្យពួកគេនូវចំណេះដឹងពីគម្ពីរតាវរ៉ត និងអ្វីដែលជាការចង្អុលបង្ហាញពីភាពជាព្យាការីរបស់អ្នកទេឬ? ពួកគេត្រូវបានគេអំពាវនាវឲ្យត្រឡប់ទៅកាន់គម្ពីររបស់អល់ឡោះ គឺគម្ពីរតាវរ៉ត ដើម្បីកាត់សេចក្ដីរវាងពួកគេនូវអ្វីដែលពួកគេខ្វែងយោបល់គ្នានៅក្នុងវា។ បន្ទាប់មក មួយក្រុមក្នុងចំណោមអ្នកចេះដឹង និងមេដឹកនាំរបស់ពួកគេបានងាកបែរចេញពីការកាត់សេចក្តីនោះ ដោយសារតែវាមិនស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ហើយអ្វីដែលគប្បីសម្រាប់ពួកគេ(ខណៈដែលពួកគេអះអាងថា ជាអ្នកដែលដើរតាមគម្ពីរនោះ) ពួកគេគួរតែជាមនុស្សដែលរួសរាន់ក្នុងការទទួលយកនូវការកាត់សេចក្តីនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أن التوفيق والهداية من الله تعالى، والعلم - وإن كثر وبلغ صاحبه أعلى المراتب - إن لم يصاحبه توفيق الله لم ينتفع به المرء.
• ជាការពិតណាស់ភាពជោគជ័យនិងការចង្អុលបង្ហាញ គឺមកពីអល់ឡោះ ហើយចំណេះដឹង (ទោះជាមានច្រើន ហើយនាំឲ្យបុគ្គលនោះមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ) ប្រសិនបើមិនមានការចង្អុលបង្ហាញពីអល់ឡោះទេនោះ គឺមិនមានផលប្រយោជន៍អ្វីចំពោះគេនោះទេ។ info

• أن الملك لله تعالى، فهو المعطي المانع، المعز المذل، بيده الخير كله، وإليه يرجع الأمر كله، فلا يُسأل أحد سواه.
• ជាការពិតណាស់ អំណាចទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ជាអ្នកផ្តល់ឲ្យ និងជាអ្នកដកយក។ ទ្រង់ជាអ្នកប្រទានកិត្ដិយស និងធ្វើឱ្យអាប់ឱនកិត្ដិយស។ ប្រការល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ហើយកិច្ចការទាំងអស់នឹងវិលត្រលប់ទៅកាន់ទ្រង់វិញ។ ដូច្នេះ ចូកុំឲ្យគេសុំពីនរណាម្នាក់ក្រៅពីទ្រង់។ info

• خطورة تولي الكافرين، حيث توعَّد الله فاعله بالبراءة منه وبالحساب يوم القيامة.
• គ្រោះថ្នាក់នៃអ្នកដែលយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារ ដោយអល់ឡោះបានសន្យាចំពោះអ្នកដែលធ្វើដូច្នោះនូវការកាត់ផ្តាច់របស់អល់ឡោះពីគេ ហើយនិងការជំនុំជម្រះ(លើរូបគេ)នៅថ្ងៃបរលោក។ info