ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
196 : 3

لَا يَغُرَّنَّكَ تَقَلُّبُ ٱلَّذِينَ كَفَرُواْ فِي ٱلۡبِلَٰدِ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំឲ្យការប្តូរទីតាំងរបស់ពួកដែលប្រឆាំងនៅក្នុងស្រុកទេស ការរស់នៅដ៏សម្បូរបែបរបស់ពួកគេ ការធ្វើជំនួញជួញដូរដ៏ទូលាយរបស់ពួកគេ និងការទទួលបានលាភសក្ការៈដ៏ច្រើនរបស់ពួកគេនោះ បោកប្រាស់អ្នកដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថាមានទុក្ខព្រួយកង្វល់ក្នុងចិត្តដោយសារស្ថានភាពរបស់ពួកគេឲ្យសោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الأذى الذي ينال المؤمن في سبيل الله فيضطره إلى الهجرة والخروج والجهاد من أعظم أسباب تكفير الذنوب ومضاعفة الأجور.
• ការឈឺចាប់ដែលអ្នកមានជំនឿទទួលរងក្នុងមាគ៌ារបស់អល់ឡោះ ដូចជាការបង្ខំឲ្យពួកគេភៀសខ្លួន ចាកចេញពីភូមិស្រុក និងការធ្វើសង្រ្គាមតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ទាំងនោះគឺស្ថិតក្នុងចំណោមមូលហេតុដ៏ចម្បងដើម្បីទទួលបាននូវការលុបលាងបាបកម្ម និងទទួលបានផលបុណ្យទ្វេដង។ info

• ليست العبرة بما قد ينعم به الكافر في الدنيا من المال والمتاع وإن عظم؛ لأن الدنيا زائلة، وإنما العبرة بحقيقة مصيره في الآخرة في دار الخلود.
• មិនចាត់ទុកជាជោគជ័យនោះទេចំពោះអ្វីដែលពួកគ្មានជំនឿទទួលបាននៃលាភសក្ការៈនៅលើលោកិយនេះ ដូចជាទ្រព្យសម្បត្តិ និងការសប្បាយរីករាយ ទោះបីជាវាធំធេងយ៉ាងណាក៏ដោយ ពីព្រោះលោកិយនេះ នឹងត្រូវវិនាសបាត់បង់។ តាមពិត ជោគជ័យពិតប្រាកដនោះ គឺការដែលរូបគេបានចូលឋានសួគ៌ និងរួចផុតពីភ្លើងនរកនៅថ្ងៃបរលោក។ info

• من أهل الكتاب من يشهدون بالحق الذي في كتبهم، فيؤمنون بما أنزل إليهم وبما أنزل على المؤمنين، فهؤلاء لهم أجرهم مرتين.
• ក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលទទួលស្គាល់ការពិតដែលមានចែងនៅក្នុងគម្ពីរទាំងឡាយរបស់ពួកគេ ដោយពួកគេមានជំនឿលើអ្វីដែលគេបានបញ្ចុះទៅលើពួកគេ និងមានជំនឿលើអ្វីដែលគេបានបញ្ចុះមកលើបណ្តាអ្នកដែលមានជំនឿ។ ពិតណាស់ បណ្តាអ្នកទាំងនោះហើយដែលពួកគេនឹងទទួលបានផលបុណ្យទ្វេដង។ info

• الصبر على الحق، ومغالبة المكذبين به، والجهاد في سبيله، هو سبيل الفلاح في الآخرة.
• ការអត់ធ្មត់លើសេចក្តីពិត និងមានភាពអត់ធ្មត់ខ្លាំងជាងពួកដែលបដិសេធនឹងសេចក្តីពិត ហើយនិងការតស៊ូប្រយុទ្ធក្នុងមាគ៌ាពិត នោះហើយគឺមាគ៌ាដែលនាំឲ្យទទួលជោគជ័យនៅថ្ងៃបរលោក។ info