ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
193 : 3

رَّبَّنَآ إِنَّنَا سَمِعۡنَا مُنَادِيٗا يُنَادِي لِلۡإِيمَٰنِ أَنۡ ءَامِنُواْ بِرَبِّكُمۡ فَـَٔامَنَّاۚ رَبَّنَا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَكَفِّرۡ عَنَّا سَيِّـَٔاتِنَا وَتَوَفَّنَا مَعَ ٱلۡأَبۡرَارِ

ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ (នោះគឺព្យាការីរបស់ទ្រង់ មូហាំម៉ាត់)ដែលគាត់បានអំពាវនាវថាៈ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគោរពសក្ការៈ។ ដូច្នេះ ពួកយើងបានមានជំនឿតាមអ្វីដែលគាត់បានអំពាវនាវនោះ ហើយពួកយើងក៏បានដើរតាមតាមបញ្ញត្តិច្បាប់របស់គាត់ផងដែរ។ ហេតុនេះ សូមទ្រង់មេត្តាបិទបាំងអំពើបាបទាំងឡាយរបស់ពួកយើងផង ដោយសូមទ្រង់កុំបកអាក្រាតពួកយើងអ្វី ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យចំពោះទង្វើអាក្រក់ទាំងឡាយរបស់ពួកយើងផង ដោយសូមទ្រង់កុំយកទោសពៃពីពួកយើងលើអំពើអាក្រក់ទាំងនោះ។ ហើយសូមទ្រង់មេត្ដាឲ្យពួកយើងស្លាប់នៅជាមួយបណ្ដាអ្នកដែលសាងអំពើល្អ តាមរយៈការចង្អុលបង្ហាញពួកយើងឲ្យធ្វើអំពើល្អ និងបោះបង់ចោលអំពើអាក្រក់ផងចុះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من صفات علماء السوء من أهل الكتاب: كتم العلم، واتباع الهوى، والفرح بمدح الناس مع سوء سرائرهم وأفعالهم.
• ក្នុងចំណោមលក្ខណៈសម្បត្តិរបស់អ្នកចេះដឹងដែលអាក្រក់នៃពួកអះលីគីតាបនោះ គឺការលាក់បាំងចំណេះដឹង ធ្វើតាមទំនើងចិត្តខ្លួនឯង និងរីករាយនឹងការកោតសរសើររបស់អ្នកដទៃ ទោះបីអាថ៌កំបាំងរបស់ពួកគេ និងទង្វើរបស់ពួកគេពិតប្រាកដនោះ គឺអាក្រក់ក៏ដោយ។ info

• التفكر في خلق الله تعالى في السماوات والأرض وتعاقب الأزمان يورث اليقين بعظمة الله وكمال الخضوع له عز وجل.
• ការសញ្ជឹងគិត និងពិចារណាពីការបង្កើតរបស់អល់ឡោះចំពោះមេឃជាច្រើននិងផែនដី និងការប្រដេញគ្នានៃពេលវេលា គឺធ្វើឲ្យមនុស្សកាន់តែមានការជឿជាក់លើភាពខ្លាំងពូកែរបស់អល់ឡោះ និងធ្វើឲ្យរូបគេឱនលំទោនយ៉ាងពេញលេញទៅកាន់ទ្រង់។ info

• دعاء الله وخضوع القلب له تعالى من أكمل مظاهر العبودية.
• ការបួងសួងទៅកាន់អល់ឡោះ និងការឱនលំទោនទៅកាន់ទ្រង់ គឺជារូបភាពដែលបង្ហាញពីភាពជាខ្ញុំបម្រើដ៏ពេញលេញទៅកាន់ទ្រង់។ info