ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
171 : 3

۞ يَسۡتَبۡشِرُونَ بِنِعۡمَةٖ مِّنَ ٱللَّهِ وَفَضۡلٖ وَأَنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُؤۡمِنِينَ

ហើយជាមួយគ្នានេះដែរ ពួកគេសប្បាយរីករាយនឹងផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់ដែលកំពុងរង់ចាំពួកគេ ហើយនិងការបន្ថែមទៅលើផលបុណ្យដ៏ធំធេងនោះទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបានធ្វើឲ្យខូចខាតផលបុណ្យរបស់បណ្តាអ្នកដែលមានជំនឿដោយសារពួកគេបានទទួលការសប្បាយរីករាយនេះនោះទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបំពេញឲ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ ហើយមានការបន្ថែមសម្រាប់ពួកគេពីលើនោះថែមទៀត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من سنن الله تعالى أن يبتلي عباده؛ ليتميز المؤمن الحق من المنافق، وليعلم الصادق من الكاذب.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះនោះ គឺទ្រង់សាកល្បងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដើម្បីវែកញែករវាងអ្នកដែលមានជំនឿពិតប្រាកដនិងពួកដែលលាក់ពុត ហើយនិងដើម្បីឲ្យដឹងអ្នកដែលនិយាយពិត និងអ្នកដែលកុហក។ info

• عظم منزلة الجهاد والشهادة في سبيل الله وثواب أهله عند الله تعالى حيث ينزلهم الله تعالى بأعلى المنازل.
• ឋានៈដ៏ធំធេងនៃការធ្វើតស៊ូប្រយុទ្ធ ការពលីជីវិតក្នុងមាគ៌ារបស់អល់ឡោះ និងផលបុណ្យរបស់ពួកគេនៅឯអល់ឡោះជាម្ចាស់ ដោយទ្រង់បានលើកឋានៈពួកគេនូវឋានៈដ៏ខ្ពស់បំផុត។ info

• فضل الصحابة وبيان علو منزلتهم في الدنيا والآخرة؛ لما بذلوه من أنفسهم وأموالهم في سبيل الله تعالى.
• ឧត្តមភាពរបស់បណ្តាមិត្តព្យាការី និងបញ្ជាក់ពីឋានៈដ៏ខ្ពង់ខ្ពស់របស់ពួកគេនៅក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយសារពួកគេបានលះបង់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ។ info