ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
163 : 3

هُمۡ دَرَجَٰتٌ عِندَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ

អ្នកទាំងនោះមានឋានៈខុសគ្នាទាំងនៅលើលោកិយនិងនៅថ្ងៃបរលោកចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេដែលបានសាង។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النصر الحقيقي من الله تعالى، فهو القوي الذي لا يحارب، والعزيز الذي لا يغالب.
• ជោគជ័យពិតប្រាកដនោះ គឺមកពីអល់ឡោះជាម្ចាស់។ ពិតណាស់ទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុតដែលគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ។ info

• لا تستوي في الدنيا حال من اتبع هدى الله وعمل به وحال من أعرض وكذب به، كما لا تستوي منازلهم في الآخرة.
• មិនស្មើគ្នាឡើយនៅលើលោកិយរវាងស្ថានភាពអ្នកដែលដើរតាមការចង្អុលបង្ហាញរបស់អល់ឡោះ និងបានសាងទង្វើកុសល ហើយនិងស្ថានភាពអ្នកដែលងាកចេញពីការចង្អុលបង្ហាញរបស់អល់ឡោះ ហើយគ្មានជំនឿលើទ្រង់ទៀតនោះ។ ដូចគ្នាដែរ ឋានៈរបស់ពួកគេនៅថ្ងៃបរលោកក៏មិនស្មើគ្នាដែរ។ info

• ما ينزل بالعبد من البلاء والمحن هو بسبب ذنوبه، وقد يكون ابتلاء ورفع درجات، والله يعفو ويتجاوز عن كثير منها.
• ការសាកល្បងនិងគ្រោះមហន្តរាយដែលធ្លាក់លើខ្ញុំបម្រើរបស់អល់ឡោះនោះ គឺដោយសារតែបាបកម្មរបស់គេដែលគេបានសាង។ ប៉ុន្តែការសាកល្បងនោះក៏អាចជាការលើកឋានៈរបស់គេផងដែរ។ ហើយអល់ឡោះបានអភ័យទោស និងអធ្យាស្រ័យចំពោះបាបកម្មរបស់ពួកគេយ៉ាងច្រើន។ info