ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
123 : 3

وَلَقَدۡ نَصَرَكُمُ ٱللَّهُ بِبَدۡرٖ وَأَنتُمۡ أَذِلَّةٞۖ فَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تَشۡكُرُونَ

ហើយប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នកឲ្យយកជ័យជម្នះលើពួកមុស្ហរីគីននៅក្នុងសមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកស្ថិតមានភាពទន់ខ្សោយដោយសារតែពួកអ្នកមានគ្នាតិចហើយសម្ភារសឹកក៏មានតិចតួច។ ដូចនេះ ចូរពួកអ្នកកោតខ្លាចទៅចំពោះអល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងថ្លែងអំណរគុណទៅលើឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានមកលើពួកអ្នក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• مشروعية التذكير بالنعم والنقم التي تنزل بالناس حتى يعتبر بها المرء.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យចងចាំនិងរំលឹកពីឧបការគុណនិងការដាក់ទោសទណ្ឌដែលគេបញ្ចុះមកលើមនុស្សលោក ដើម្បីឲ្យពួកគេយកវាធ្វើជាមេរៀន។ info

• من أعظم أسباب تَنَزُّل نصر الله على عباده ورحمته ولطفه بهم: التزامُ التقوى، والصبر على شدائد القتال.
• ក្នុងចំណោមមូលហេតុដ៏ចម្បងដែលធ្វើឲ្យជំនួយរបស់អល់ឡោះ ក្តីមេត្តាករុណារបស់ទ្រង់ និងភាពទន់ភ្លន់របស់ទ្រង់ចុះមកលើខ្ញុំបម្រើរបស់ទ្រង់នោះ គឺការប្រកាន់ខ្ជាប់នូវការគោរពកោតខ្លាចចំពោះអល់ឡោះជាម្ចាស់ និងការអត់ធ្មត់ទៅលើការលំបាកនៃតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ទ្រង់។ info

• الأمر كله لله تعالى، فيحكم بما يشاء، ويقضي بما أراد، والمؤمن الحق يُسَلم لله تعالى أمره، وينقاد لحكمه.
• កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ ទ្រង់កាត់សេចក្ដី និងវិនិច្ឆ័យទៅតាមអ្វីដែលទ្រង់មានចេតនា ហើយអ្នកដែលមានជំនឿពិតប្រាកដនោះ គឺរូបគេប្រគល់កិច្ចការរបស់គេទាំងស្រុងទៅកាន់អល់ឡោះ ហើយរូបគេគោរពទៅតាមការកាត់សេចក្តីរបស់ទ្រង់។ info

• الذنوب - ومنها الربا - من أعظم أسباب خِذلان العبد، ولا سيما في مواطن الشدائد والصعاب.
• បាបកម្មទាំងឡាយ(ក្នុងនោះគឺការស៊ីប្រាក់ការ) គឺជាមូលហេតុដ៏ធំចម្បងដែលធ្វើឱ្យបុគ្គលនោះទទួលរងនូវការបរាជ័យ ជាពិសេសនៅក្នុងពេលមានភាពអាសន្ន និងការលំបាក។ info

• مجيء النهي عن الربا بين آيات غزوة أُحد يشعر بشمول الإسلام في شرائعه وترابطها بحيث يشير إلى بعضها في وسط الحديث عن بعض.
បម្រាមនៃការស៊ីប្រាក់ការត្រូវបានលើកយកមកនិយាយនៅចន្លោះបណ្តាវាក្យខណ្ឌដែលលើកឡើងពីសង្គ្រាមអ៊ូហ៊ុទ ធ្វើឱ្យគេយល់ថា ជាការពិតណាស់ ច្បាប់បញ្ញត្តិរបស់ឥស្លាមគឺគ្រប់ដណ្តប់ទិដ្ឋភាពនៃជីវិតរស់នៅ ហើយមានវាមានភាពប្រទាក់ក្រឡាគ្នាទាំងអស់ ដោយពេលខ្លះ បញ្ហាមួយត្រូវបានយកមកបកស្រាយនៅចន្លោះបញ្ហាមួយផ្សេងទៀត។ info