ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
101 : 3

وَكَيۡفَ تَكۡفُرُونَ وَأَنتُمۡ تُتۡلَىٰ عَلَيۡكُمۡ ءَايَٰتُ ٱللَّهِ وَفِيكُمۡ رَسُولُهُۥۗ وَمَن يَعۡتَصِم بِٱللَّهِ فَقَدۡ هُدِيَ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ

ហើយហេតុដូចម្តេចបានជាពួកអ្នកប្រឆាំងនឹងអល់ឡោះបន្ទាប់ពីពួកអ្នកមានជំនឿចំពោះទ្រង់ហើយនោះ ខណៈដែលពួកអ្នកមានមូលហេតុដ៏ចម្បងដែល(ត្រូវ)ឲ្យពួកអ្នកស្ថិតនៅលើសេចក្តីជំនឿនេះ? ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់អល់ឡោះត្រូវបានគេសូត្រឲ្យពួកអ្នកស្តាប់ ហើយព្យាការីរបស់ទ្រង់ គឺមូហាំម៉ាត់ ក៏បានបញ្ជាក់បានបញ្ជាក់ប្រាប់វាដល់ពួកអ្នកថែមទៀត។ ហើយជនណាដែលប្រកាន់ភ្ជាប់នឹងគម្ពីររបស់អល់ឡោះ និងមាគ៌ា(ស៊ុណ្ណះ)ព្យាការីរបស់ទ្រង់នោះ ពិតប្រាកដណាស់ អល់ឡោះនឹងប្រទានដល់គេនូវការចង្អុលទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• متابعة أهل الكتاب في أهوائهم تقود إلى الضلال والبعد عن دين الله تعالى.
• ពួកអះលីគីតាបបានដើរតាមតាមចំណង់តណ្ហារបស់ ជាហេតុដែលនាំឲ្យពួកគេឆ្ពោះកាន់ភាពវង្វេង និងចាកឆ្ងាយពីសាសនារបស់អល់ឡោះជាម្ចាស់។ info

• الاعتصام بالكتاب والسُّنَّة والاستمساك بهديهما أعظم وسيلة للثبات على الحق، والعصمة من الضلال والافتراق.
• ការប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាននិងមាគ៌ារបស់អ្នកនាំសារ ហើយនិងការប្រកាន់ខ្ជាប់ជាមួយនឹងការចង្អុលបង្ហាញដែលមាននៅក្នុងវាទាំងពីរនេះ គឺជាមធ្យោបាយដ៏ចម្បងដើម្បីទទួលបាននូវស្ថេរភាពនៅលើសេចក្តីពិត និងការពារពីភាពវង្វេងនិងការបែកបាក់។ info

• الافتراق والاختلاف الواقع في هذه الأمة في قضايا الاعتقاد فيه مشابهة لمن سبق من أهل الكتاب.
• ការបែកបាក់និងការខ្វែងគំនិតគ្នាដែលកើតឡើងចំពោះប្រជាជាតិនេះដែលពាក់ព័ន្ធនឹងបញ្ហាគោលជំនឿនោះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងពួកអះលីគីតាបពីមុនដែរ។ info

• وجوب الأمر بالمعروف والنهي عن المنكر؛ لأن به فلاح الأمة وسبب تميزها.
• ចាំបាច់ត្រូវប្រើគ្នាឲ្យធ្វើអំពើល្អនិងហាមឃាត់គ្នាពីអំពើអាក្រក់ ពីព្រោះការធ្វើដូចនេះ ធ្វើឲ្យប្រជាជាតិទទួលបានជោគជ័យ និងជាហេតុធ្វើឲ្យពួកគេមានភាពលេចធ្លោឡើង។ info