ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

អាលីអុិមរ៉ន

គោល​បំណងនៃជំពូក:
إثبات أن دين الإسلام هو الحق ردًّا على شبهات أهل الكتاب، وتثبيتا للمؤمنين.
ស្ថេរភាពនៅលើសាសនាឥស្លាមក្រោយពីភាពពេញលេញ និងការបញ្ជាក់បកស្រាយរបស់វា និងការឆ្លើយតបទៅនឹងភាពសង្ស័យទាំងឡាយរបស់ពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឱ្យ) ជាពិសេសពីសំណាក់ពួកណាសរ៉នី(ពួកគ្រឹស្ទាន)។ info

external-link copy
1 : 3

الٓمٓ

អាលីហ្វ ឡាម មីម។ នេះគឺជាព្យញ្ជនៈទោល ដែលបានបកស្រាយរួចមកហើយនៅក្នុងជំពូកមុន (ជំពូកអាល់ហ្ពាក៏រ៉ោះ)។ នៅក្នុងព្យញ្ជនៈទោលនេះ គឺបានបង្ហាញអំពីការអសមត្ថភាពរបស់ពួកអារ៉ាប់ក្នុងការនាំមកនូវគម្ពីរមួយឲ្យដូចទៅនឹងគម្ពីរគួរអាន ខណៈដែលភាសានិយាយរបស់ពូកគេ គឺត្រូវបានបង្កើតឡើងចេញអំពីព្យញ្ជនៈដូចដែលមាននៅខាងដើមនៃជំពូកនេះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أقام الله الحجة وقطع العذر عن الخلق بإرسال الرسل وإنزال الكتب التي تهدي للحق وتحذر من الباطل.
• អល់ឡោះជាម្ចាស់បានលើកយកអំណះអំណាង និងភស្តុតាងមកបញ្ជាក់ដើម្បីកុំឱ្យមនុស្សលោកមានហេតុផលឬលេសតវ៉ាណាមួយចំពោះអល់ឡោះ តាមរយៈការបញ្ជូនបណ្តាអ្នកនាំសារទាំងនោះ និងបានបញ្ចុះឲ្យពួកគេនូវបណ្តាគម្ពីរជាច្រើនដែលចង្អុលបង្ហាញទៅរកការពិត ហើយព្រមានពួកគេពីប្រការមិនពិត។ info

• كمال علم الله تعالى وإحاطته بخلقه، فلا يغيب عنه شيء في الأرض ولا في السماء، سواء كان ظاهرًا أو خفيًّا.
• ភាពពេញលេញនៃចំណេះដឹងរបស់អល់ឡោះ ហើយចំណេះដឹងរបស់ទ្រង់គ្របដណ្ដប់លើម៉ាខ្លូក(អ្វីគ្រប់យ៉ាងដែលអល់ឡោះបានបង្កើត)ទាំងអស់។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងអំពីទ្រង់បាននោះទេ ទាំងនៅលើផែនដី និងទាំងនៅលើមេឃ ទោះបីជាប្រការដែលលាតត្រដាង ឬជាប្រការដែលលាក់កំបាំងក៏ដោយ។ info

• من أصول أهل الإيمان الراسخين في العلم أن يفسروا ما تشابه من الآيات بما أُحْكِم منها.
• ក្នុងចំណោមគោលគ្រឹះរបស់អ្នកមានជំនឿដែលស៊ីជម្រៅនៅក្នុងចំណេះដឹងសាសនានោះ គឺពួកគេបកស្រាយបណ្ដាវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ជាមួយនឹងវាក្យខណ្ឌដែលច្បាស់លាស់នៃគម្ពីរគួរអាន។ info

• مشروعية دعاء الله تعالى وسؤاله الثبات على الحق، والرشد في الأمر، ولا سيما عند الفتن والأهواء.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យធ្វើការបួងសួងចំពោះអល់ឡោះ និងសុំពីទ្រង់នូវភាពនឹងនរលើការពិត និងការចង្អុលបង្ហាញនូវគ្រប់កិច្ចការទាំងឡាយ ហើយជាពិសេស នៅពេលណាមានភាពវឹកវរកើតឡើង។ info