ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
109 : 3

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ

ហើយអំណាចនៃការគ្រប់គ្រងអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី ទាំងការបង្កើតនិងការដាក់បទបញ្ជា គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយរាល់កិច្ចការទាំងអស់របស់ម៉ាខ្លូក គឺត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ ហើយទ្រង់នឹងតបស្នងដល់បុគ្គលៗក្នុងចំណោមពួកគេតាមអ្វីដែលពួកគេសាកសមនឹងទទួល។ info
التفاسير:

external-link copy
110 : 3

كُنتُمۡ خَيۡرَ أُمَّةٍ أُخۡرِجَتۡ لِلنَّاسِ تَأۡمُرُونَ بِٱلۡمَعۡرُوفِ وَتَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَتُؤۡمِنُونَ بِٱللَّهِۗ وَلَوۡ ءَامَنَ أَهۡلُ ٱلۡكِتَٰبِ لَكَانَ خَيۡرٗا لَّهُمۚ مِّنۡهُمُ ٱلۡمُؤۡمِنُونَ وَأَكۡثَرُهُمُ ٱلۡفَٰسِقُونَ

ពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេទាំងក្នុងជំនឿរបស់ពួកអ្នកនិងក្នុងទង្វើរបស់ពួកអ្នកដែលអល់ឡោះបានបញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក និងជាអ្នកដែលផ្តល់ផលប្រយោជន៍ជាងគេដល់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឲ្យធ្វើអំពើល្អត្រឹមត្រូវដែលច្បាប់ឥស្លាមបានបញ្ជាក់ប្រាប់ហើយប្រាជ្ញារបស់គេក៏ទទួលស្គាល់ថាល្អផងដែរ និងហាមឃាត់គ្នាពីទង្វើអាក្រក់ដែលច្បាប់ឥស្លាមបានហាមឃាត់ហើយប្រាជ្ញារបស់ពួកអ្នកក៏យល់ឃើញថាអាក្រក់ដែរ ព្រមទាំងពួកអ្នកមានជំនឿចំពោះអល់ឡោះនូវសេចក្តីជំនឿមួយដ៏ជាក់លាក់ដែលបញ្ជាក់ដោយទង្វើ។ ហើយប្រសិនបើពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នីមានជំនឿលើព្យាការីមូហាំម៉ាត់នោះ វាគឺជាការល្អប្រសើរបំផុតសម្រាប់ពួកគេទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោករបស់ពួកគេ។ ក្នុងចំណោមពួកអះលីគីតាបទាំងនោះ គឺមានតិចណាស់ដែលមានជំនឿលើអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក តែភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញពីសាសនារបស់អល់ឡោះនិងច្បាប់បញ្ញត្តិរបស់ទ្រង់។ info
التفاسير:

external-link copy
111 : 3

لَن يَضُرُّوكُمۡ إِلَّآ أَذٗىۖ وَإِن يُقَٰتِلُوكُمۡ يُوَلُّوكُمُ ٱلۡأَدۡبَارَ ثُمَّ لَا يُنصَرُونَ

ទោះបីជាធ្លាប់មានការបង្កភាពជាសត្រូវពីសំណាក់ពួកគេក៏ដោយ ក៏ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)បានជាដាច់ខាត មិនថាចំពោះសាសនារបស់ពួកអ្នក ឬចំពោះខ្លួនរបស់ពួកអ្នកផ្ទាល់នោះឡើយ ក្រៅតែពីការបញ្ឈឺដោយពាក្យសម្តីរបស់ពួកគេប៉ុណ្ណោះ ដូចជាការចោទប្រកាន់ចំពោះសាសនា ការចំអកឡកឡឺយចំពោះពួកអ្នក និងផ្សេងៗទៀតជាដើម។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមជាមួយពួកអ្នកនោះ ពួកគេប្រាកដជានឹងរត់បកក្រោយដោយភាពបរាជ័យនៅចំពោះមុខពួកអ្នក ហើយពួកគេក៏នឹងមិនត្រូវបានគេជួយឲ្យយកឈ្នះលើពួកអ្នកជារៀងរហូត។ info
التفاسير:

external-link copy
112 : 3

ضُرِبَتۡ عَلَيۡهِمُ ٱلذِّلَّةُ أَيۡنَ مَا ثُقِفُوٓاْ إِلَّا بِحَبۡلٖ مِّنَ ٱللَّهِ وَحَبۡلٖ مِّنَ ٱلنَّاسِ وَبَآءُو بِغَضَبٖ مِّنَ ٱللَّهِ وَضُرِبَتۡ عَلَيۡهِمُ ٱلۡمَسۡكَنَةُۚ ذَٰلِكَ بِأَنَّهُمۡ كَانُواْ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ

ភាពអាម៉ាស់និងភាពថោកទាបត្រូវបានហ៊ុមព័ទ្ធពួកយូដា ទោះបីជាពួកគេនៅទីកន្លែងណាក៏ដោយ។ ដូចនេះ ពួកគេគ្មានបានសុខឡើយ លុះត្រាតែទទួលបានកិច្ចសន្យាឬកិច្ចព្រមព្រៀងសន្តិភាពពីអល់ឡោះ ឬពីនរណាម្នាក់ប៉ុណ្ណោះ។ ហើយពួកគេបានវិលត្រឡប់ទៅវិញដោយទទួលរងនូវការខឹងសម្បារពីអល់ឡោះជាម្ចាស់ ហើយភាពខ្វះខាតនិងភាពក្រខ្សត់ត្រូវបានហ៊ុមព័ទ្ធពួកគេ។ ពួកគេទទួលបានបែបនេះ គឺដោយសារតែការប្រឆាំងរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះជាម្ចាស់ និងបានសម្លាប់បណ្តាព្យាការីទាំងឡាយរបស់ទ្រង់ដោយបំពាន។ ហើយពួកគេទទួលបានបែបនេះដែរ គឺដោយសារតែការប្រព្រឹត្តល្មើសរបស់ពួកគេ ហើយការបំពានរបស់ពួកគេទៅលើព្រំដែនរបស់អល់ឡោះ។ info
التفاسير:

external-link copy
113 : 3

۞ لَيۡسُواْ سَوَآءٗۗ مِّنۡ أَهۡلِ ٱلۡكِتَٰبِ أُمَّةٞ قَآئِمَةٞ يَتۡلُونَ ءَايَٰتِ ٱللَّهِ ءَانَآءَ ٱلَّيۡلِ وَهُمۡ يَسۡجُدُونَ

ស្ថានភាពរបស់ពួកអះលីគីតាបទាំងអស់ គឺមិនមែនសុទ្ធតែដូចគ្នាទាំងអស់នោះទេ ផ្ទុយទៅវិញ មានមួយក្រុមក្នុងចំណោមពួកគេដែលប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះដោយគោរពតាមការបង្គាប់ប្រើរបស់ទ្រង់និងជៀសវាងពីបម្រាមរបស់ទ្រង់។ ពួកគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះនៅពេលយប់ ខណៈដែលពួកគេឈរសឡាតបួងសួងទៅកាន់អល់ឡោះ។ ក្រុមនេះ គឺមានតាំងពីមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានតែងតែជាព្យាការីមកម្លេះ ហើយជនណាក្នុងចំណោមពួកគេដែលមានជីវិតរស់នៅទាន់ពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងនោះ គឺគេបានចូលសាសនាឥស្លាម។ info
التفاسير:

external-link copy
114 : 3

يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِۖ وَأُوْلَٰٓئِكَ مِنَ ٱلصَّٰلِحِينَ

ពួកគេមានជំនឿលើអល់ឡោះនិងមានជំនឿលើថ្ងៃបរលោកនូវជំនឿមួយដ៏ពិតប្រាកដ។ ពួកគេប្រើគ្នាឲ្យធ្វើអំពើល្អ ហើយហាមឃាត់គ្នាពីការប្រព្រឹត្តអំពើអាក្រក់ ហើយពួកគេរួសរាន់ក្នុងការប្រព្រឹត្តអំពើល្អទាំងឡាយ ព្រមទាំងស្វះស្វែងគោរពសក្ការៈចំពោះអល់ឡោះក្នុងរដូវកាលពិសេសនៃការគោរពសក្ការៈ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ គឺជាអ្នកដែលល្អត្រឹមត្រូវទាំងការនៀត(ការប៉ង)របស់ពួកគេ និងទង្វើកុសលទាំងឡាយរបស់ពួកគេ ។ info
التفاسير:

external-link copy
115 : 3

وَمَا يَفۡعَلُواْ مِنۡ خَيۡرٖ فَلَن يُكۡفَرُوهُۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ

ក៏ដោយដែលអ្នកទាំងនោះបានធ្វើអំពីអំពើល្អ ទោះបីតិចក្តីច្រើនក្តី ក៏អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់ពួកគេនោះទេ ហើយក៏មិនធ្វើឲ្យវាខ្វះនោះដែរ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់ដែលប្រតិបត្តិតាមការបង្គាប់ប្រើទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមរបស់ទ្រង់។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងអំពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើដែលពួកគេបានសាង។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أعظم ما يميز هذه الأمة وبه كانت خيريتها - بعد الإيمان بالله - الأمر بالمعروف والنهي عن المنكر.
• កិច្ចការដ៏ចម្បងបំផុតដែលធ្វើឲ្យប្រជាជាតិនេះមានភាពលេចធ្លោ និងល្អប្រសើរជាងប្រជាជាតិដទៃ(បន្ទាប់ពីការមានជំនឿលើអល់ឡោះ)នោះគឺ ការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។ info

• قضى الله تعالى بالذل على أهل الكتاب لفسقهم وإعراضهم عن دين الله، وعدم وفائهم بما أُخذ عليهم من العهد.
• អល់ឡោះជាម្ចាស់បានកំណត់ឲ្យពួកអះលីគីតាបទទួលរងនូវភាពអាម៉ាស់ ដោយសារតែអំពើអាក្រក់របស់ពួកគេនិងការងាកចេញរបស់ពួកគេពីសាសនារបស់អល់ឡោះ និងដោយសារការមិនបានបំពេញកិច្ចសន្យាដែលទ្រង់បានដាក់ទៅលើពួកគេ។ info

• أهل الكتاب ليسوا على حال واحدة؛ فمنهم القائم بأمر الله، المتبع لدينه، الواقف عند حدوده، وهؤلاء لهم أعظم الأجر والثواب. وهذا قبل بعثة النبي محمد صلى الله عليه وسلم.
• ពួកអះលីគីតាបមិនមែនសុទ្ធតែស្ថិតក្នុងស្ថានភាពតែមួយឡើយ ដោយក្នុងចំណោមពួកគេ ក៏មានអ្នកខ្លះដែលប្រកាន់ខ្ជាប់នឹងការបង្គាប់ប្រើរបស់អល់ឡោះ គោរពតាមសាសនារបស់ទ្រង់ មិនបំពានព្រំដែនរបស់ទ្រង់ដែរ។ ហើយពួកគេទាំងនោះ នឹងទទួលបាននូវផលបុណ្យនិងការតបស្នងដ៏ធំធេង ហើយនេះគឺមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងជាអ្នកនាំសារ។ info