ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
61 : 29

وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមូស្ហរីគីនទាំងនោះថាៈ តើអ្នកណាជាអ្នកដែលបង្កើតមេឃជាច្រើនជាន់? តើនរណាជាអ្នកបង្កើតផែនដី? ហើយតើនរណាជាអ្នកធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទមានចលនា ហើយវាទាំងពីរបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់នោះ? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកបង្កើតពួកវាទាំងអស់នោះ។ ដូច្នេះ ចុះហេតុអ្វីបានជាពួកគេត្រូវបានបង្វែរចេញពីការមានជំនឿចំពោះអល់ឡោះតែមួយ ហើយពួកគេនាំគ្នាគោរពសក្ការៈទៅកាន់ព្រះនានាផ្សេងពីទ្រង់ ដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីសោះនោះទៅវិញ? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• استعجال الكافر بالعذاب دليل على حمقه.
• ការដែលពួកប្រឆាំងសុំឲ្យទណ្ឌកម្មឆាប់កើតឡើងនោះ ជាភស្តុតាងបញ្ជាក់ពីភាពល្ងង់ខ្លៅរបស់ពួកគេ។ info

• باب الهجرة من أجل سلامة الدين مفتوح.
• ទ្វារនៃការភៀសខ្លួនក្នុងគោលបំណងដើម្បីសុវត្ថិភាពក្នុងការគោរពប្រតិបត្តិសាសនា គឺត្រូវបានបើកចំហ។ info

• فضل الصبر والتوكل على الله.
• ឧត្តមភាពនៃការអត់ធ្មត់ និងការប្រគល់ការទុកចិត្តទៅលើអល់ឡោះជាម្ចាស់។ info

• الإقرار بالربوبية دون الإقرار بالألوهية لا يحقق لصاحبه النجاة والإيمان.
• ការទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើត(ឯកទេពនិយមក្នុងការបង្កើត) ដោយមិនទទួលស្គាល់ភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការគោរពសក្ការៈ(ឯកទេពនិយមក្នុងការគោរពសក្ការៈ)ទេនោះ មិនអាចឲ្យគេទទួលបានជោគជ័យ និងចាត់ទុកថាមានជំនឿនោះឡើយ។ info