ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
56 : 29

يَٰعِبَادِيَ ٱلَّذِينَ ءَامَنُوٓاْ إِنَّ أَرۡضِي وَٰسِعَةٞ فَإِيَّٰيَ فَٱعۡبُدُونِ

ឱបណ្តាខ្ញុំបម្រើរបស់យើងដែលមានជំនឿចំពោះយើងទាំងឡាយ! ចូរពួកអ្នកភៀសខ្លួនចេញពីទឹកដីដែលពួកអ្នកមិនអាចធ្វើការគោរពសក្ការៈមកចំពោះយើងបានចុះ។ ពិតប្រាកដណាស់ ផែនដីរបស់យើងធំទូលាយណាស់។ ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងតែមួយគត់ ហើយចូរពួកអ្នកកុំធ្វើស្ហ៊ីរិកចំពោះយើងនូវអ្វីមួយឲ្យសោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• استعجال الكافر بالعذاب دليل على حمقه.
• ការដែលពួកប្រឆាំងសុំឲ្យទណ្ឌកម្មឆាប់កើតឡើងនោះ ជាភស្តុតាងបញ្ជាក់ពីភាពល្ងង់ខ្លៅរបស់ពួកគេ។ info

• باب الهجرة من أجل سلامة الدين مفتوح.
• ទ្វារនៃការភៀសខ្លួនក្នុងគោលបំណងដើម្បីសុវត្ថិភាពក្នុងការគោរពប្រតិបត្តិសាសនា គឺត្រូវបានបើកចំហ។ info

• فضل الصبر والتوكل على الله.
• ឧត្តមភាពនៃការអត់ធ្មត់ និងការប្រគល់ការទុកចិត្តទៅលើអល់ឡោះជាម្ចាស់។ info

• الإقرار بالربوبية دون الإقرار بالألوهية لا يحقق لصاحبه النجاة والإيمان.
• ការទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើត(ឯកទេពនិយមក្នុងការបង្កើត) ដោយមិនទទួលស្គាល់ភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការគោរពសក្ការៈ(ឯកទេពនិយមក្នុងការគោរពសក្ការៈ)ទេនោះ មិនអាចឲ្យគេទទួលបានជោគជ័យ និងចាត់ទុកថាមានជំនឿនោះឡើយ។ info