ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
4 : 29

أَمۡ حَسِبَ ٱلَّذِينَ يَعۡمَلُونَ ٱلسَّيِّـَٔاتِ أَن يَسۡبِقُونَاۚ سَآءَ مَا يَحۡكُمُونَ

ផ្ទុយទៅវិញ តើពួកដែលប្រព្រឹត្តបាបកម្ម ដួចជាការប្រព្រឹត្តអំពើស្ហ៊ីរិក និងអ្វីផ្សេងពីនេះគិតស្មានថា ពួកគេអាចធ្វើឲ្យយើងអសមត្ថភាព(ក្នុងការដាក់ទណ្ឌកម្មពួកគេ) ហើយពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងឬ? អ្វីដែលពួកគេវិនិច្ឆ័យនឹងវា(គិតស្មាន)នោះ គឺអាក្រក់បំផុត។ ពិតប្រាកដណាស់ ពួកគេមិនអាចធ្វើឲ្យអល់ឡោះអសមត្ថភានោះឡើយ ហើយពួកគេក៏មិនអាចរួចផុតពីទណ្ឌកម្មរបស់ទ្រង់បាននោះដែរ ប្រសិនបើពួកគេបានស្លាប់ដោយស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النهي عن إعانة أهل الضلال.
• ហាមឃាត់ពីការជួយជ្រោមជ្រែងពួកដែលវង្វេង។ info

• الأمر بالتمسك بتوحيد الله والبعد عن الشرك به.
• បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នឹងការមានជំនឿនឹងអល់ឡោះតែមួយគត់ និងចៀសឆ្ងាយពីការធ្វើស្ហ៊ីរិកចំពោះទ្រង់។ info

• ابتلاء المؤمنين واختبارهم سُنَّة إلهية.
• ការសាកល្បងចំពោះបណ្តាអ្នកដែលមានជំនឿ និងការសាកល្បងពួកគេ គឺជាមាគ៌ារបស់ព្រះជាម្ចាស់។ info

• غنى الله عن طاعة عبيده.
• អល់ឡោះជាម្ចាស់ទ្រង់មិនត្រូវការការគោរពសក្ការៈពីបម្រើរបស់ទ្រង់នោះទេ (ការគោរពប្រតិបត្តិរបស់ពួកគេមិនបានបន្ថែមអ្វីដល់ទ្រង់នោះទេ ហើយការប្រព្រឹត្តល្មើសរបស់ពួកគេក៏មិនធ្វើឲ្យទ្រង់ថមថយអ្វីនោះដែរ)។ info