ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
19 : 29

أَوَلَمۡ يَرَوۡاْ كَيۡفَ يُبۡدِئُ ٱللَّهُ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥٓۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ

តើពួកដែលបដិសេធទាំងនោះមិនបានឃើញទេឬថា តើអល់ឡោះជាម្ចាស់ទ្រង់ចាប់ផ្តើមបង្កើតសត្វលោក បន្ទាប់មក ទ្រង់បង្កើតវាសាជាថ្មីម្តងទៀតក្រោយពីវារលាយសាបសូន្យហើយនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ រឿងទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ ពីព្រោះទ្រង់ជាអ្នកដែលមានសមត្ថភាពបំផុតដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(មិនអាចធ្វើវាបាន)នោះឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الأصنام لا تملك رزقًا، فلا تستحق العبادة.
• រូបបដិមាទាំងឡាយគ្មានលទ្ធភាពក្នុងការផ្តល់លាភសក្ការៈឡើយ។ ដូច្នេះ ពួកវាមិនសាកសមទទួលបានការគោរពសក្ការៈនោះទេ។ info

• طلب الرزق إنما يكون من الله الذي يملك الرزق.
• ការស្វែងរកលាភសក្ការៈ គឺត្រូវស្វែងរកពីអល់ឡោះជាម្ចាស់ដែលជាអ្នកមានកម្មសិទ្ធិលាភសក្ការៈទាំងនោះ។ info

• بدء الخلق دليل على البعث.
• ការចាប់ផ្តើមបង្កើតម៉ាខ្លូកពីដំបូង គឺជាភស្តុតាងដែលបង្ហាញពីការពង្រស់ឡើងវិញ(នាថ្ងៃបរលោក)។ info

• دخول الجنة محرم على من مات على كفره.
• ការចូលឋានសួគ៌ គឺត្រូវបានហាមឃាត់ទៅលើអ្នកដែលស្លាប់ក្នុងនាមជាអ្នកដែលគ្មានជំនឿ។ info