ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
31 : 29

وَلَمَّا جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُوٓاْ إِنَّا مُهۡلِكُوٓاْ أَهۡلِ هَٰذِهِ ٱلۡقَرۡيَةِۖ إِنَّ أَهۡلَهَا كَانُواْ ظَٰلِمِينَ

ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ដែលយើងបានចាត់តាំងពួកគេឲ្យនាំដំណឹងរីករាយទៅប្រាប់ព្យាការីអ៊ីព្រហ៊ីមពី(កំណើតរបស់)ព្យាការីអ៊ីស្ហាក និង(ពីកំណើត)កូនប្រុសរបស់អ៊ីស្ហាកបន្ទាប់ពីគេ(អ៊ីស្ហាក) គឺព្យាការីយ៉ាក់កូប បានមកដល់ ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយទៅកាន់គាត់ថាៈ ពិតប្រាកដណាស់ ពួកយើងគឺត្រូវបានគេចាត់តាំងឲ្យមកបំផ្លាញភូមិសាទូមដែលជាភូមិស្រុកក្រុមរបស់ព្យាការីលូត។ ពិតប្រាកដណាស់ អ្នកស្រុកនេះ គឺជាពួកដែលបំពានដោយពួកគេបានប្រព្រឹត្តទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា)។ info
التفاسير:

external-link copy
32 : 29

قَالَ إِنَّ فِيهَا لُوطٗاۚ قَالُواْ نَحۡنُ أَعۡلَمُ بِمَن فِيهَاۖ لَنُنَجِّيَنَّهُۥ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ

ព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ នៅក្នុងភូមិស្រុកដែលពួកអ្នកមានបំណងចង់បំផ្លាញអ្នកស្រុករបស់វានោះ គឺមានព្យាការីលូត(នៅក្នុងនោះ)ដែរ តែគេមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលបំពាននោះទេ។ ម៉ាឡាអ៊ីកាត់បានតបថាៈ ពួកយើងដឹងបំផុតថាអ្នកណាខ្លះដែលនៅក្នុង(ភូមិ)នោះ។ ពួកយើងពិតជានឹងសង្គ្រោះគេ(ព្យាការីលួត) និងក្រុមគ្រួសាររបស់គេចេញពីការបំផ្លិចបំផ្លាញដែលគេទម្លាក់ទៅលើអ្នកភូមិនេះ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលរងការបំផ្លាញ។ ពិតណាស់ យើងក៏នឹងបំផ្លាញនាងរួមជាមួយពួកគេ(ក្រុមរបស់ព្យាការីលូតដែលគ្មានជំនឿ)ផងដែរ។ info
التفاسير:

external-link copy
33 : 29

وَلَمَّآ أَن جَآءَتۡ رُسُلُنَا لُوطٗا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعٗاۖ وَقَالُواْ لَا تَخَفۡ وَلَا تَحۡزَنۡ إِنَّا مُنَجُّوكَ وَأَهۡلَكَ إِلَّا ٱمۡرَأَتَكَ كَانَتۡ مِنَ ٱلۡغَٰبِرِينَ

ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ដែលយើងបានបញ្ជូនពួកគេដើម្បីមកកម្ទេចក្រុមព្យាការីលូតបានទៅដល់ព្យាការីលូត វត្តមានរបស់ពួកគេធ្វើឲ្យព្យាការីលូតមានការព្រួយបារម្ភ និងកើតទុក្ខដោយសារតែការខ្លាចក្រុមរបស់គាត់ធ្វើទង្វើមិនគប្បីចំពោះពួកគេ ពីព្រោះម៉ាឡាអ៊ីកាត់ទាំងនោះបានមកជួបនឹងគាត់(ព្យាការីលូត)ក្នុងរូបរាងជាមនុស្សប្រុស ហើយក្រុមរបស់គាត់ គឺពួកគេតែងយកបុរសមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី។ ហើយម៉ាឡាអ៊ីកាត់ក៏បានពោលទៅកាន់គាត់ថាៈ ចូរអ្នកកុំភ័យខ្លាច។ ក្រុមរបស់អ្នកមិនអាចនាំប្រការអាក្រក់មកកាន់អ្នកបានជាដាច់ខាត។ ហើយចូរអ្នកកុំព្រួយបារម្ភចំពោះដំណឹងដែលពួកយើងបានប្រាប់អ្នកពីការបំផ្លាញពួកគេអ្វី។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកជួយសង្គ្រោះអ្នក និងក្រុមគ្រួសាររបស់អ្នកពីការបំផ្លិចបំផ្លាញនេះ លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលរងនូវការបំផ្លាញ។ ពិតណាស់ យើងក៏នឹងបំផ្លាញនាងរួមជាមួយពួកគេដែរ។ info
التفاسير:

external-link copy
34 : 29

إِنَّا مُنزِلُونَ عَلَىٰٓ أَهۡلِ هَٰذِهِ ٱلۡقَرۡيَةِ رِجۡزٗا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَفۡسُقُونَ

ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ចុះនូវទណ្ឌកម្មពីលើមេឃទៅលើអ្នក(ដែលរស់នៅក្នុង)ភូមិស្រុកនេះដែលបានប្រព្រឹត្តនូវអំពើស្មោគគ្រោក នោះគឺដុំថ្មពីនរកសស៊ីចជីល ជាទណ្ឌកម្មចំពោះពួកគេទៅលើការដែលពួកគេចាកចេញពីការគោរពប្រតិបត្តិអល់ឡោះតាមរយៈការប្រព្រឹត្តនូវទង្វើអសីលធម៌ដ៏អាក្រក់បំផុត នោះគឺការយកបុរស(ដូចគ្នា)មកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី។ info
التفاسير:

external-link copy
35 : 29

وَلَقَد تَّرَكۡنَا مِنۡهَآ ءَايَةَۢ بَيِّنَةٗ لِّقَوۡمٖ يَعۡقِلُونَ

ហើយជាការពិតណាស់ យើងបានបន្សល់ទុកពីភូមិស្រុកដែលយើងបានបំផ្លាញនេះ ជាសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកធ្វើជាមេរៀនពីសញ្ញាភស្តុតាងទាំងនោះ។ info
التفاسير:

external-link copy
36 : 29

وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗا فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ وَٱرۡجُواْ ٱلۡيَوۡمَ ٱلۡأٓخِرَ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ

ហើយយើងបានបញ្ជូនព្យាការីស៊្ហូអែបទៅកាន់តំបន់ម៉ាទយ៉ានដែលជាបងប្អូនពូជពង្សរបស់ពួកគេ ហើយគាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ តាមរយៈការគោរពសក្ការៈរបស់ពួកអ្នកចំពោះទ្រង់នោះ សូមពូកអ្នកសង្ឃឹមពីការទទួលបាននូវការតបស្នងនាថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះតាមរយៈការប្រព្រឹត្តនូវអំពើល្មើស និងការធ្វើឲ្យវា(អំពើល្មើស)រីកសុសសាយឲ្យសោះ។ info
التفاسير:

external-link copy
37 : 29

فَكَذَّبُوهُ فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ

តែក្រុមរបស់គាត់បានបដិសេធចំពោះគាត់។ ពេលនោះ ពួកគេក៏ទទួលរងនូវគ្រោះរញ្ជួយដី ហើយធ្វើឲ្យពួកគេដួលផ្កាប់មុខទៅលើដី(ស្លាប់)នៅក្នុងផ្ទះរបស់ពួកគេ ដោយពួកគេគ្មានកម្រើកអ្វីឡើយ។ info
التفاسير:

external-link copy
38 : 29

وَعَادٗا وَثَمُودَاْ وَقَد تَّبَيَّنَ لَكُم مِّن مَّسَٰكِنِهِمۡۖ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَصَدَّهُمۡ عَنِ ٱلسَّبِيلِ وَكَانُواْ مُسۡتَبۡصِرِينَ

ហើយយើងក៏បានបំផ្លាញដូចគ្នាផងដែរចំពោះក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ និងក្រុមសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ដែលវាពិតជាបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)អំពីលំនៅដ្ឋានទាំងឡាយរបស់ពួកគេដែលនៅតំបន់ហ៊ីជរី និងតំបន់សៀហរី នៃទីក្រុងហាទើរុលម៉ោត ដែលជាភស្តុតាងបង្ហាញដល់ពួកអ្នកពីការបំផ្លាញរបស់ពួកគេ។ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើរបស់ពួកគេ ដូចជាការប្រឆាំង និងប្រការផ្សេងៗទៀតអំពីការប្រព្រឹត្តល្មើស ហើយវា(ស្ហៃតន)បានរារាំងពួកគេពីមាគ៌ាត្រឹមត្រូវ។ ពួកគេមានភ្នែកដែលអាចមើលឃើញនូវការពិត ភាពវង្វេង ការចង្អុលបង្ហាញ និងការបំពានតាមរយៈអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបានបង្រៀនពួកគេ។ ក៏ប៉ុន្តែ ពួកគេជ្រើសរើសការដើរតាមចំណង់តណ្ហា ជាជាងការដើរតាមការចង្អុលបង្ហាញ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• قوله تعالى:﴿ وَقَد تَّبَيَّنَ..﴾ تدل على معرفة العرب بمساكنهم وأخبارهم.
• បន្ទូលរបស់អល់ឡោះថា ﴿ وَقَدْ تَبَيَّنَ ﴾ (វាពិតជាបានបង្ហាញយ៉ាងច្បាស់) ចង្អុលបង្ហាញថា ពួកអារ៉ាប់បានស្គាល់ពីលំនៅដ្ឋានរបស់ពួកគេ(ពួកអាទ និងសាមូទ) និងដំណឹងរឿងរ៉ាវរបស់ពួកគេយ៉ាងច្បាស់។ info

• العلائق البشرية لا تنفع إلا مع الإيمان.
• ទំនាក់ទំនងរវាងមនុស្សលោកគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែភ្ជាប់ជាមួយនឹងការមានជំនឿ។ info

• الحرص على أمن الضيوف وسلامتهم من الاعتداء عليهم.
• ការយកចិត្តទុកដាក់ក្នុងការផ្តល់សុវត្ថិភាពដល់ភ្ញៀវនិងសេចក្តីសុខរបស់ពួកគេពីការបៀតបៀនមកលើពួកគេ។ info

• منازل المُهْلَكين بالعذاب عبرة للمعتبرين.
• លំនៅដ្ឋានរបស់ពួកដែលត្រូវគេបំផ្លាញដោយទណ្ឌកម្ម គឺជាមេរៀនមួយសម្រាប់អ្នកដែលយកធ្វើជាមេរៀន។ info

• العلم بالحق لا ينفع مع اتباع الهوى وإيثاره على الهدى.
• ការដឹងពីប្រការដែលពិត គឺគ្មានប្រយោជន៍អ្វីនោះឡើយ បើកាលណាគេដើរតាមចំណង់តណ្ហា និងឲ្យអាទិភាពលើវា(ចំណង់តណ្ហា)ជាងការចង្អុលបង្ហាញនោះ។ info