ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
9 : 28

وَقَالَتِ ٱمۡرَأَتُ فِرۡعَوۡنَ قُرَّتُ عَيۡنٖ لِّي وَلَكَۖ لَا تَقۡتُلُوهُ عَسَىٰٓ أَن يَنفَعَنَآ أَوۡ نَتَّخِذَهُۥ وَلَدٗا وَهُمۡ لَا يَشۡعُرُونَ

ហើយនៅពេលដែលហ្វៀរអោនមានបំណងចង់សម្លាប់គេ(ព្យាការីមូសា) ភរិយារបស់ហ្វៀនអោនក៏បានពោលទៅកាន់គេ(ហ្វៀរអោន)ថាៈ ក្មេងប្រុសម្នាក់នេះគឺជាប្រភពនៃសុភមង្គលសម្រាប់ខ្ញុំនិងសម្រាប់អ្នក។ ចូរអ្នកកុំសម្លាប់គេអី សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ចំពោះយើង ដោយយើងអាចយកគេធ្វើជាអ្នកបម្រើ ឬក៏យកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ តែពួកគេពុំបានដឹងទេថា អំណាចគ្រប់គ្រងរបស់ពួកគេនឹងត្រូវបញ្ចប់ដោយសារស្នាដៃរបស់គេ(មូសា)នោះទេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تدبير الله لعباده الصالحين بما يسلمهم من مكر أعدائهم.
• ការរៀបចំរបស់អល់ឡោះសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសលដោយធ្វើឲ្យពួកគេមានសុវត្ថិភាពពីកលល្បិចសត្រូវរបស់ពួកគេ។ info

• تدبير الظالم يؤول إلى تدميره.
• គម្រោងការរបស់អ្នកដែលបំពាន គឺនាំទៅកាន់ការបំផ្លាញខ្លួនឯងផ្ទាល់ប៉ុណ្ណោះ។ info

• قوة عاطفة الأمهات تجاه أولادهن.
• ក្តីស្រឡាញ់និងភាពទន់ភ្លន់ដ៏ធំធេងនៃអ្នកម្តាយទាំងឡាយចំពោះកូនៗរបស់ពួកគេ។ info

• جواز استخدام الحيلة المشروعة للتخلص من ظلم الظالم.
• អនុញ្ញាតឲ្យប្រើឧបាយកលស្របច្បាប់ដើម្បីរួចផុតពីការបំពានរបស់អ្នកដែលប្រព្រឹត្តអយុត្តិធម៌។ info

• تحقيق وعد الله واقع لا محالة.
• ការសន្យារបស់អល់ឡោះនឹងក្លាយទៅជាការពិតដោយចៀសមិនផុត។ info