ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
73 : 28

وَمِن رَّحۡمَتِهِۦ جَعَلَ لَكُمُ ٱلَّيۡلَ وَٱلنَّهَارَ لِتَسۡكُنُواْ فِيهِ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ

ហើយក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះនោះ ទ្រង់បានបង្កើតពេលយប់ដែលមានភាពងងឹតសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឲ្យពួកអ្នកស្នាក់នៅ(សម្រាក)ក្នុងវា ក្រោយពីពួកអ្នកមានភាពនឿយហត់ពីកិច្ចការនានានៅពេលថ្ងៃ ហើយទ្រង់បានបង្កើតពេលថ្ងៃដែលមានពន្លឺភ្លឺសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកស្វែងរកលាភសក្ការៈនៅក្នុងវា(ពេលថ្ងៃ)ផងដែរ និងសង្ឃឹមថា ពួកអ្នកនឹងដឹងគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកអ្នក ហើយមិនរមិលគុណចំពោះឧបការគុណទាំងនោះនោះទេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تعاقب الليل والنهار نعمة من نعم الله يجب شكرها له.
• ការផ្លាស់ប្តូគ្នាទៅវិញទៅមករវាងពេលយប់និងពេលថ្ងៃ គឺជាឧបការគុណមួយក្នុងចំណោមឧបការគុណទាំងឡាយរបស់អល់ឡោះដែលចាំបាច់ត្រូវថ្លែងអំណរគុណទ្រង់ចំពោះវា។ info

• الطغيان كما يكون بالرئاسة والملك يكون بالمال.
• ការបំពាន ដូចដែលវាអាចកើតឡើងតាមរយៈភាពជាមេដឹកនាំឬភាពជាចៅហ្វាយនាយ និងអំណាចនោះដែរ គឺវាក៏អាចកើតឡើយតាមរយៈទ្រព្យសម្បត្តិផងដែរ។ info

• الفرح بَطَرًا معصية يمقتها الله.
• ការសប្បាយរីករាយហួសហេតុ គឺជាអំពើល្មើសមួយដែលអល់ឡោះទ្រង់ស្អប់ខ្ពើម។ info

• ضرورة النصح لمن يُخاف عليه من الفتنة.
• ភាពចាំបាច់នៃការទូន្មានណែនាំគ្នាសម្រាប់ជនណាដែលខ្លាចភាពចលាចលកើតមានលើខ្លួនគេ។ info

• بغض الله للمفسدين في الأرض.
• អល់ឡោះទ្រង់ខឹងសម្បារពួកដែលបង្កវិនាសកម្មលើផែនដី។ info