ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
72 : 28

قُلۡ أَرَءَيۡتُمۡ إِن جَعَلَ ٱللَّهُ عَلَيۡكُمُ ٱلنَّهَارَ سَرۡمَدًا إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَنۡ إِلَٰهٌ غَيۡرُ ٱللَّهِ يَأۡتِيكُم بِلَيۡلٖ تَسۡكُنُونَ فِيهِۚ أَفَلَا تُبۡصِرُونَ

ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលថ្ងៃនៅស្ថិតស្ថេររហូតទៅលើពួកអ្នក(ដោយគ្មានពេលយប់)រហូតដល់ថ្ងៃបរលោក តើមានព្រះឯណា(ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំពេលយប់មកឲ្យពួកអ្នកដែលអាចឲ្យពួកអ្នកស្នាក់នៅក្នុងវាដើម្បីពួកអ្នកអាចសម្រាកពីភាពនឿយហត់នៃកិច្ចការផ្សេងៗនាពេលថ្ងៃបាននោះ? ដូច្នេះ តើពួកអ្នកមិនមើលភស្តុតាងទាំងនេះ ហើយដឹងថា ពិតណាស់ គ្មានព្រះឯណា(ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំវាទាំងអស់នោះមកកាន់ពួកអ្នកទេឬ? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تعاقب الليل والنهار نعمة من نعم الله يجب شكرها له.
• ការផ្លាស់ប្តូគ្នាទៅវិញទៅមករវាងពេលយប់និងពេលថ្ងៃ គឺជាឧបការគុណមួយក្នុងចំណោមឧបការគុណទាំងឡាយរបស់អល់ឡោះដែលចាំបាច់ត្រូវថ្លែងអំណរគុណទ្រង់ចំពោះវា។ info

• الطغيان كما يكون بالرئاسة والملك يكون بالمال.
• ការបំពាន ដូចដែលវាអាចកើតឡើងតាមរយៈភាពជាមេដឹកនាំឬភាពជាចៅហ្វាយនាយ និងអំណាចនោះដែរ គឺវាក៏អាចកើតឡើយតាមរយៈទ្រព្យសម្បត្តិផងដែរ។ info

• الفرح بَطَرًا معصية يمقتها الله.
• ការសប្បាយរីករាយហួសហេតុ គឺជាអំពើល្មើសមួយដែលអល់ឡោះទ្រង់ស្អប់ខ្ពើម។ info

• ضرورة النصح لمن يُخاف عليه من الفتنة.
• ភាពចាំបាច់នៃការទូន្មានណែនាំគ្នាសម្រាប់ជនណាដែលខ្លាចភាពចលាចលកើតមានលើខ្លួនគេ។ info

• بغض الله للمفسدين في الأرض.
• អល់ឡោះទ្រង់ខឹងសម្បារពួកដែលបង្កវិនាសកម្មលើផែនដី។ info