ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
58 : 28

وَكَمۡ أَهۡلَكۡنَا مِن قَرۡيَةِۭ بَطِرَتۡ مَعِيشَتَهَاۖ فَتِلۡكَ مَسَٰكِنُهُمۡ لَمۡ تُسۡكَن مِّنۢ بَعۡدِهِمۡ إِلَّا قَلِيلٗاۖ وَكُنَّا نَحۡنُ ٱلۡوَٰرِثِينَ

ហើយមានភូមិស្រុកជាច្រើនដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់វា(ស្រុកភូមិ) ដោយពួកគេលិចលង់ក្នុងអំពើបាបកម្មនិងអំពើល្មើសនានា។ ដូច្នេះ យើងក៏បានបញ្ជូនទណ្ឌកម្មទៅកាន់វា(ភូមិស្រុក) ហើយយើងក៏បានបំផ្លាញវា(ភូមិស្រុក)នឹងទណ្ឌកម្មនោះ។ ហើយលំនៅដ្ឋានរបស់ពួកគេដែលត្រូវបានបំផ្លាញនោះ មនុស្សលោកបានដើរឆ្លងកាត់វា តែគ្មានអ្នកណារស់នៅបន្ទាប់ពីពួកគេឡើយ លើកលែងតែបន្តិចបន្តួចនៃអ្នកដំណើរ(ដែលរស់នៅបណ្តោះអាសន្តនៅទីនោះ)ប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលទទួលមត៌ក ដែលយើងទទួលមត៌កមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្នកដែលនៅក្នុងវាទាំងពីរ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• فضل من آمن من أهل الكتاب بالنبي محمد صلى الله عليه وسلم، وأن له أجرين.
តមភាពរបស់ពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដានិងពួកគ្រឹស្ទាន)រូបណាដែលមានជំនឿនឹងព្យាការីមូហាំម៉ាត់ ហើយសម្រាប់ពួកគេ គឺនឹងទទួលបាននូវផលបុណ្យពីរ។ info

• هداية التوفيق بيد الله لا بيد غيره من الرسل وغيرهم.
• ការផ្តល់ការចង្អុលបង្ហាញ(ទៅកាន់មាគ៌ាត្រឹមត្រូវ) គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះតែមួយគត់ មិនមែនស្ថិតនៅក្នុងដៃអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ មិនថាបណ្តាអ្នកនាំសារទាំងឡាយ ឬអ្នកផ្សេងពីពួកគេនោះទេ។ info

• اتباع الحق وسيلة للأمن لا مَبْعث على الخوف كما يدعي المشركون.
• ការដើរតាមប្រការដែលពិត គឺជាមធ្យោបាយដែលនាំឲ្យទទួលបាននូវសុវត្ថិភាព មិនមែនជាមូលហេតុឬជាកត្តាដែលនាំឲ្យទទួលនូវភាពភ័យខ្លាចដូចដែលពួកមុស្ហរីគីនអះអាងនោះទេ។ info

• خطر الترف على الفرد والمجتمع.
• គ្រោះថ្នាក់នៃភាពមានបានហួសហេតុទៅលើបុគ្គលម្នាក់ៗ និងសង្គមទាំងមូល។ info

• من رحمة الله أنه لا يهلك الناس إلا بعد الإعذار إليهم بإرسال الرسل.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ គឺទ្រង់មិនបំផ្លាញមនុស្សលោកនោះទេ លើកលែងតែក្រោយពីទ្រង់បានផ្តល់ហេតុផលដល់ពួកគេ តាមរយៈការបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយទៅកាន់ពួកគេ។ info