ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
57 : 28

وَقَالُوٓاْ إِن نَّتَّبِعِ ٱلۡهُدَىٰ مَعَكَ نُتَخَطَّفۡ مِنۡ أَرۡضِنَآۚ أَوَلَمۡ نُمَكِّن لَّهُمۡ حَرَمًا ءَامِنٗا يُجۡبَىٰٓ إِلَيۡهِ ثَمَرَٰتُ كُلِّ شَيۡءٖ رِّزۡقٗا مِّن لَّدُنَّا وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

ហើយពួកមុស្ហរីគីនម៉ាក្កះបាននិយាយដោះសារចំពោះការប្រកាន់តាមសាសនាឥស្លាម និងការមានជំនឿនឹងវាថាៈ ប្រសិនបើពួកយើងតាមសាសនាឥស្លាមដែលអ្នកបាននាំវាមកនេះ សត្រូវរបស់ពួកយើងប្រាកដជានឹងបណ្តេញពួកយើងចេញពីទឹកដីរបស់ពួកយើងយ៉ាងឆាប់រហ័សជាមិនខាន។ តើយើង(អល់ឡោះ)មិនបានផ្តល់ឲ្យពួកមុស្ហរីគីនទាំងនោះនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ាក្កះ)ដែលគេហាមឃាត់នៅក្នុងវានូវការបង្ហូរឈាមគ្នានិងការបំពាន(ទៅលើគ្នា) ដោយពួកគេរស់នៅក្នុងវាប្រកបដោយសុខសុវត្ថិភាពអំពីការវាយប្រហារពីសំណាក់អ្នកដទៃទៅលើពួកគេ និងទទួលបាននូវផល្លានុផលគ្រប់ប្រភេទ ជាលាភសក្ការៈអំពីយើងដែលយើងប្រទានវាទៅឲ្យពួកគេទេឬ? ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនូវឧបការគុណដែលអល់ឡោះបានប្រទានដល់ពួកគេ ហើយថ្លែងអំណគុណទ្រង់ចំពោះវានោះទេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• فضل من آمن من أهل الكتاب بالنبي محمد صلى الله عليه وسلم، وأن له أجرين.
តមភាពរបស់ពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដានិងពួកគ្រឹស្ទាន)រូបណាដែលមានជំនឿនឹងព្យាការីមូហាំម៉ាត់ ហើយសម្រាប់ពួកគេ គឺនឹងទទួលបាននូវផលបុណ្យពីរ។ info

• هداية التوفيق بيد الله لا بيد غيره من الرسل وغيرهم.
• ការផ្តល់ការចង្អុលបង្ហាញ(ទៅកាន់មាគ៌ាត្រឹមត្រូវ) គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះតែមួយគត់ មិនមែនស្ថិតនៅក្នុងដៃអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ មិនថាបណ្តាអ្នកនាំសារទាំងឡាយ ឬអ្នកផ្សេងពីពួកគេនោះទេ។ info

• اتباع الحق وسيلة للأمن لا مَبْعث على الخوف كما يدعي المشركون.
• ការដើរតាមប្រការដែលពិត គឺជាមធ្យោបាយដែលនាំឲ្យទទួលបាននូវសុវត្ថិភាព មិនមែនជាមូលហេតុឬជាកត្តាដែលនាំឲ្យទទួលនូវភាពភ័យខ្លាចដូចដែលពួកមុស្ហរីគីនអះអាងនោះទេ។ info

• خطر الترف على الفرد والمجتمع.
• គ្រោះថ្នាក់នៃភាពមានបានហួសហេតុទៅលើបុគ្គលម្នាក់ៗ និងសង្គមទាំងមូល។ info

• من رحمة الله أنه لا يهلك الناس إلا بعد الإعذار إليهم بإرسال الرسل.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ គឺទ្រង់មិនបំផ្លាញមនុស្សលោកនោះទេ លើកលែងតែក្រោយពីទ្រង់បានផ្តល់ហេតុផលដល់ពួកគេ តាមរយៈការបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយទៅកាន់ពួកគេ។ info