ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
32 : 28

ٱسۡلُكۡ يَدَكَ فِي جَيۡبِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٖ وَٱضۡمُمۡ إِلَيۡكَ جَنَاحَكَ مِنَ ٱلرَّهۡبِۖ فَذَٰنِكَ بُرۡهَٰنَانِ مِن رَّبِّكَ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦٓۚ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ

ហើយចូរអ្នកដាក់ដៃស្តាំរបស់អ្នកចូលទៅក្នុងហោប៉ៅអាវរបស់អ្នក នោះវានឹងបញ្ចេញពន្លឺសចែងចាំងដែលមិនមែនសដោយសារជំងឺឃ្លង់នោះឡើយ។ ពេលនោះ ព្យាការីមូសាក៏បានដាក់ដៃរបស់គាត់ចូល(ក្នុងហោប៉ៅ) ហើយវាក៏បញ្ចេញពន្លឺសចែងចាំងប្រៀបដូចព្រិល។ ហើយចូរអ្នកឱបដៃរបស់អ្នកដើម្បីបំបាត់ភ័យខ្លាចចេញពីអ្នក។ ពេលនោះ ព្យាការីមូសាក៏បានឱបដៃរបស់គាត់ ហើយភាពភ័យខ្លាចក៏បានបាត់បង់អំពីគាត់។ ពិតណាស់ អ្វីដែលបានលើកឡើងទាំងពីរខាងលើនេះ(គឺដំបង និងដៃ) គឺជាភស្តុតាងពីរដែលគេបញ្ជូនពីម្ចាស់របស់អ្នកទៅកាន់ហ្វៀរអោន និងពួកមន្ត្រីនៃក្រុមរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រាស់ចាកពីការប្រតិបត្តិចំពោះអល់ឡោះដោយការប្រឆាំង និងការប្រព្រឹត្តល្មើស។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الوفاء بالعقود شأن المؤمنين.
• ការអនុវត្តតាមកិច្ចព្រមព្រៀង គឺជាកិច្ចការរបស់បណ្តាអ្នកមានជំនឿទាំងឡាយ។ info

• تكليم الله لموسى عليه السلام ثابت على الحقيقة.
• ការមានបន្ទូលដោយផ្ទាល់របស់អល់ឡោះជាមួយនឹងព្យាការីមូសា គឺជារឿងដែលកើតឡើងពិតប្រាកដ។ info

• حاجة الداعي إلى الله إلى من يؤازره.
• តម្រូវការរបស់អ្នកដែលអំពាវនាវទៅកាន់អល់ឡោះនូវអ្វីដែលជួយជ្រោមជ្រែងដល់គេ។ info

• أهمية الفصاحة بالنسبة للدعاة.
• សារសំខាន់នៃការមានវោហាសាស្ត្រចំពោះអ្នកដែលធ្វើការអំពាវនាវ(ទៅកាន់អល់ឡោះ)។ info