ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
13 : 28

فَرَدَدۡنَٰهُ إِلَىٰٓ أُمِّهِۦ كَيۡ تَقَرَّ عَيۡنُهَا وَلَا تَحۡزَنَ وَلِتَعۡلَمَ أَنَّ وَعۡدَ ٱللَّهِ حَقّٞ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

ពេលនោះ យើងក៏បានត្រឡប់មូសាទៅកាន់ម្តាយរបស់គេវិញដើម្បីឲ្យនាងរំភើបរីករាយតាមរយៈការមើលថែគេ(កូនរបស់នាង)ដោយផ្ទាល់ ហើយឈប់ព្រួយបារម្ភដោយសារតែការបែកពីគេ និងដើម្បីឲ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងត្រឡប់គេ(មូសា)មកកាន់នាងវិញនោះ គឺជាការពិតដោយគ្មានការសង្ស័យឡើយចំពោះវា។ ក៏ប៉ុន្តែ ពួកគេភាគច្រើនមិនបានដឹងឡើយចំពោះការសន្យានេះ ហើយក៏គ្មាននរណាម្នាក់បានដឹងដែរថា តាមពិតនាង(អ្នកដែលបំបៅមូសានោះ) គឺជាម្តាយបង្កើតរបស់គេផ្ទាល់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تدبير الله لعباده الصالحين بما يسلمهم من مكر أعدائهم.
• ការរៀបចំរបស់អល់ឡោះសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសលដោយធ្វើឲ្យពួកគេមានសុវត្ថិភាពពីកលល្បិចសត្រូវរបស់ពួកគេ។ info

• تدبير الظالم يؤول إلى تدميره.
• គម្រោងការរបស់អ្នកដែលបំពាន គឺនាំទៅកាន់ការបំផ្លាញខ្លួនឯងផ្ទាល់ប៉ុណ្ណោះ។ info

• قوة عاطفة الأمهات تجاه أولادهن.
• ក្តីស្រឡាញ់និងភាពទន់ភ្លន់ដ៏ធំធេងនៃអ្នកម្តាយទាំងឡាយចំពោះកូនៗរបស់ពួកគេ។ info

• جواز استخدام الحيلة المشروعة للتخلص من ظلم الظالم.
• អនុញ្ញាតឲ្យប្រើឧបាយកលស្របច្បាប់ដើម្បីរួចផុតពីការបំពានរបស់អ្នកដែលប្រព្រឹត្តអយុត្តិធម៌។ info

• تحقيق وعد الله واقع لا محالة.
• ការសន្យារបស់អល់ឡោះនឹងក្លាយទៅជាការពិតដោយចៀសមិនផុត។ info