ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
44 : 28

وَمَا كُنتَ بِجَانِبِ ٱلۡغَرۡبِيِّ إِذۡ قَضَيۡنَآ إِلَىٰ مُوسَى ٱلۡأَمۡرَ وَمَا كُنتَ مِنَ ٱلشَّٰهِدِينَ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានមានវត្តមាននៅក្បែរភ្នំខាងលិចនោះទេនៅពេលដែលយើងបានដាក់បទបញ្ជាដល់មូសាដោយការបញ្ជូនគេ(ធ្វើជាអ្នកនាំសារ)ទៅកាន់ហ្វៀរអោននិងមន្ត្រីរបស់គេនោះ។ ហើយអ្នកក៏មិនបានស្ថិតនៅក្នុងចំណោមអ្នកដែលមានវត្តមាន ដែលធ្វើឲ្យអ្នកបានដឹងនូវរឿងរ៉ាវនោះហើយនិទានវាប្រាប់ដល់មនុស្សនោះដែរ។ តាមពិត អ្វីដែលអ្នកបាននិទានប្រាប់ដល់ពួកគេនោះ គឺជាវ៉ាហ៊ីពីអល់ឡោះទៅកាន់អ្នកប៉ុណ្ណោះ។ info
التفاسير:

external-link copy
45 : 28

وَلَٰكِنَّآ أَنشَأۡنَا قُرُونٗا فَتَطَاوَلَ عَلَيۡهِمُ ٱلۡعُمُرُۚ وَمَا كُنتَ ثَاوِيٗا فِيٓ أَهۡلِ مَدۡيَنَ تَتۡلُواْ عَلَيۡهِمۡ ءَايَٰتِنَا وَلَٰكِنَّا كُنَّا مُرۡسِلِينَ

ក៏ប៉ុន្តែ យើងបានបង្កើតប្រជាជាតិ និងម៉ាខ្លូកជាច្រើនបន្ទាប់ពីព្យាការីមូសា ។ ពួកគេបានរស់នៅក្នុងរយៈពេលដ៏យូរអង្វែង រហូតទាល់តែពួកគេភ្លេចពីកិច្ចសន្យារបស់អល់ឡោះ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបានរស់នៅជាមួយអ្នកស្រុកម៉ាទយ៉ាន់ ដោយអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់នោះដែរ ក៏ប៉ុន្តែ យើងទេដែលបានតែងតាំងអ្នកធ្វើជាអុ្នកនាំសារអំពីយើង ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវរឿងរ៉ាវរបស់ព្យាការីមូសា និងការស្នាក់នៅរបស់គេ(ព្យាការីមូសា)នៅក្នុងទឹកដីម៉ាទយ៉ាន់នោះ ហើយអ្នកក៏បានរៀបរាប់ប្រាប់ដល់មនុស្សលោកនូវអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នកអំពីរឿងរ៉ាវនោះ។ info
التفاسير:

external-link copy
46 : 28

وَمَا كُنتَ بِجَانِبِ ٱلطُّورِ إِذۡ نَادَيۡنَا وَلَٰكِن رَّحۡمَةٗ مِّن رَّبِّكَ لِتُنذِرَ قَوۡمٗا مَّآ أَتَىٰهُم مِّن نَّذِيرٖ مِّن قَبۡلِكَ لَعَلَّهُمۡ يَتَذَكَّرُونَ

ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងបានស្រែកហៅមូសាហើយបានវ៉ាហ៊ីទៅកាន់គេ រហូតដល់អ្នក(អាចដឹងពីរឿងរ៉ាវទាំងនោះ រួចហើយ)និយាយរឿងនោះប្រាប់ដល់ពួកគេនោះ។ ក៏ប៉ុន្តែ យើងបានចាត់បញ្ជូនអ្នក(ធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីម្ចាស់របស់អ្នកចំពោះមនុស្សលោកទាំងអស់ប៉ុណ្ណោះ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវដំណឹងនោះដើម្បីឲ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយ(ពួកអារ៉ាប់គូរ៉័ស្ហ)ដែលគ្មានអ្នកនាំសារណាម្នាក់ទៅដល់ពួកគេមុនអ្នកដែលដាស់តឿនព្រមានពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងយកវាធ្វើជាមេរៀន ហើយមានជំនឿចំពោះអ្វីដែលអ្នកបានពាំនាំទៅកាន់ពួកគេពីអល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
47 : 28

وَلَوۡلَآ أَن تُصِيبَهُم مُّصِيبَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ فَيَقُولُواْ رَبَّنَا لَوۡلَآ أَرۡسَلۡتَ إِلَيۡنَا رَسُولٗا فَنَتَّبِعَ ءَايَٰتِكَ وَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ

ហើយប្រសិនបើពួកគេមិនទទួលរងនូវទណ្ឌកម្មរបស់ព្រះជាម្ចាស់ដោយសារតែការប្រឆាំង និងការប្រព្រឹត្តល្មើសរបស់ពួកគេ ហើយពួកគេនិយាយដោះសារដោយសារតែគ្មានអ្នកនាំសារបានទៅដល់ពួកគេថាៈ ហេតុអ្វីបានជាគេមិនតែងតាំងអ្នកនាំសារម្នាក់មកកាន់ពួកយើង ដើម្បីឲ្យពួកយើងដើរតាម(ប្រតិបត្តិ)វាក្យខណ្ឌរបស់ទ្រង់ និងអនុវត្តតាមវា និងដើម្បីឲ្យពួកយើងក្លាយជាអ្នកដែលមានជំនឿដែលអនុវត្តតាមបទបញ្ជាទាំងឡាយនៃម្ចាស់របស់ពួកគេ? ប្រសិនបើមិនព្រោះតែដូច្នេះទេនោះ យើងនឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗជាមិនខានឡើយ។ ក៏ប៉ុន្តែ យើងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ រហូតដល់ពេលដែលយើងបានតែងតាំងអ្នកនាំសារទៅកាន់ពួកគេសិន។ info
التفاسير:

external-link copy
48 : 28

فَلَمَّا جَآءَهُمُ ٱلۡحَقُّ مِنۡ عِندِنَا قَالُواْ لَوۡلَآ أُوتِيَ مِثۡلَ مَآ أُوتِيَ مُوسَىٰٓۚ أَوَلَمۡ يَكۡفُرُواْ بِمَآ أُوتِيَ مُوسَىٰ مِن قَبۡلُۖ قَالُواْ سِحۡرَانِ تَظَٰهَرَا وَقَالُوٓاْ إِنَّا بِكُلّٖ كَٰفِرُونَ

ហើយនៅពេលដែលព្យាការីមូហាំម៉ាត់បានទៅដល់ពួកគូរ៉័ស្សដោយនាំនូវសារពីម្ចាស់របស់គាត់នោះ ពួកគេ(គូរ៉័ស្ស)បានសួរពួកយូដាអំពីគាត់(មូហាំម៉ាត់) ហើយពួកគេ(យូដា)ក៏បានបង្រៀន(ប្រាប់)ពួកគេ(ពួកគូរ៉័ស្ហ)នូវអំណះអំណាងនេះ ដោយពួកគេនិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនផ្ដល់ឲ្យមូហាំម៉ាត់ដូចអ្វីដែលគេបានផ្ដល់ឲ្យមូសាអំពីអច្ឆរិយភាពទាំងឡាយដែលបង្ហាញថា រូបគេ(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកនាំសារពីម្ចាស់របស់គេ ដូចជាដៃ និងដំបង(ដូចព្យាការីមូសា)នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ តើពុំមែនទេឬដែលពួកយូដាក៏ធ្លាប់បានបដិសេធនឹងអ្វីដែលគេបានប្រទានដល់ព្យាការីមូសាពីមុនដែរនោះ? ហើយពួកគេបាននិយាយចំពោះគម្ពីរតាវរ៉តនិងគម្ពីរគួរអានថាៈ តាមពិត វាទាំងពីរនេះគឺជាមន្តអាគមដែលបានជួយជ្រោមជ្រែងគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយពួកគេនិយាយទៀតថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបដិសេធរាល់អ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរគួរអាននេះ។ info
التفاسير:

external-link copy
49 : 28

قُلۡ فَأۡتُواْ بِكِتَٰبٖ مِّنۡ عِندِ ٱللَّهِ هُوَ أَهۡدَىٰ مِنۡهُمَآ أَتَّبِعۡهُ إِن كُنتُمۡ صَٰدِقِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ដូច្នេះ ចូរពួកអ្នកនាំមកនូវគម្ពីរណាមួយដែលត្រូវបានបញ្ចុះមកពីអល់ឡោះដែលមានការចង្អុលបង្ហាញល្អប្រសើរជាងគម្ពីរតាវរ៉ត និងគម្ពីរគួរអានមកចុះ។ ប្រសិនបើពួកអ្នកអាចនាំមកនោះ ខ្ញុំនឹងប្រតិបត្តិតាមវាប្រសិនបើពួកអ្នកជាអ្នកដែលនិយាយត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ គម្ពីរតាវរ៉តនិងគម្ពីរគួរអាន គឺជាមន្តអាគមមែននោះ។ info
التفاسير:

external-link copy
50 : 28

فَإِن لَّمۡ يَسۡتَجِيبُواْ لَكَ فَٱعۡلَمۡ أَنَّمَا يَتَّبِعُونَ أَهۡوَآءَهُمۡۚ وَمَنۡ أَضَلُّ مِمَّنِ ٱتَّبَعَ هَوَىٰهُ بِغَيۡرِ هُدٗى مِّنَ ٱللَّهِۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ

តែប្រសិនបើពួកគូរ៉័ស្ហមិនអាចឆ្លើយតបចំពោះអ្នកនូវអ្វីដែលអ្នកស្នើសុំពីពួកគេដោយឲ្យនាំមកនូវគម្ពីរណាមួយដែលមានការចង្អុលបង្ហាញល្អប្រសើរជាងគម្ពីរតាវរ៉តនិងគម្ពីរគួរអានទេនោះ ចូរអ្នកដឹងឲ្យបានច្បាស់ថាៈ ពិតប្រាកដណាស់ ការបដិសេធរបស់ពួកគេចំពោះវាទាំងពីរ(គម្ពីរតាវរ៉តនិងគម្ពីរគួរអាន)នោះ គឺមិនមែនពាក់ព័ន្ធនឹងបញ្ហាភស្តុតាងនោះទេ។ តាមពិត ពួកគេគ្រាន់តែធ្វើតាមទំនើងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយគ្មាននរណាម្នាក់ដែលវង្វេងជាងអ្នកដែលធ្វើតាមទំនើងចិត្តខ្លួនឯងដោយគ្មានការចង្អុលបង្ហាញពីអល់ឡោះនោះទេ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនផ្តល់ការចង្អុលបង្ហាញនិងការណែនាំចំពោះក្រុមដែលបំពានលើខ្លួនឯងដោយការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនោះឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• نفي علم الغيب عن رسول الله صلى الله عليه وسلم إلَّا ما أطلعه الله عليه.
• បដិសេធពីការដឹងនូវប្រការអាថ៌កំបាំងចំពោះអ្នកនាំសារមូហាំម៉ាត់ លើកលែងតែអ្វីដែលអល់ឡោះបង្ហាញឲ្យគាត់បានដឹងប៉ុណ្ណោះ។ info

• اندراس العلم بتطاول الزمن.
• ចំណេះដឹងកាន់តែសាបសូន្យបន្តិចម្តងៗកាលណាពេលវេលាកន្លងផុតទៅកាន់តែយូរ។ info

• تحدّي الكفار بالإتيان بما هو أهدى من وحي الله إلى رسله.
• ការអសមត្ថភាពរបស់ពួកប្រឆាំងក្នុងការនាំមកនូវអ្វីដែលផ្តល់នូវការចង្អុលបង្ហាញល្អប្រសើរជាងវ៉ាហ៊ីដែលអល់ឡោះផ្តល់ទៅកាន់បណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ info

• ضلال الكفار بسبب اتباع الهوى، لا بسبب اتباع الدليل.
• ការវង្វេងរបស់ពួកប្រឆាំង ដោយសារតែការដើរតាមទំនើងចិត្តខ្លួនឯង មិនមែន(វង្វេង)ដោយសារតែការដើរតាមភស្តុតាងនោះទេ។ info