ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
82 : 27

۞ وَإِذَا وَقَعَ ٱلۡقَوۡلُ عَلَيۡهِمۡ أَخۡرَجۡنَا لَهُمۡ دَآبَّةٗ مِّنَ ٱلۡأَرۡضِ تُكَلِّمُهُمۡ أَنَّ ٱلنَّاسَ كَانُواْ بِـَٔايَٰتِنَا لَا يُوقِنُونَ

ហើយនៅពេលដែលទណ្ឌកម្មបានកំណត់ថានឹងធ្លាក់ទៅលើពួកគេដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនិងប្រព្រឹត្តបាបកម្ម ហើយនៅសល់តែមនុស្សដែលអាក្រក់ៗ(នៅលើផែនដី)នោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនៅពេលដែលថ្ងៃបរលោកជិតឈានមកដល់នូវសញ្ញាមួយក្នុងចំណោមសញ្ញាធំៗនៃថ្ងៃបរលោក នោះគឺសត្វមួយដែលផុសចេញពីដី ដោយសត្វនោះនឹងនិយាយទៅកាន់ពួកគេនូវអ្វីដែលមនុស្សអាចស្តាប់យល់បានថា ជាការពិតណាស់ មនុស្សលោកមិនបានជឿជាក់ចំពោះបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើព្យាការីរបស់យើងនោះទេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أهمية التوكل على الله.
• សារសំខាន់នៃការប្រគល់ការទុកចិត្តចំពោះអល់ឡោះ។ info

• تزكية النبي صلى الله عليه وسلم بأنه على الحق الواضح.
• បញ្ជាក់ពីភាពស្អាតស្អំរបស់ព្យាការីមូហាំម៉ាត់ ដោយបញ្ជាក់ថា លោកគឺស្ថិតនៅលើការពិតដ៏ច្បាស់លាស់។ info

• هداية التوفيق بيد الله، وليست بيد الرسول صلى الله عليه وسلم.
• ការផ្តល់ការចង្អុលបង្ហាញទៅកាន់មាគ៌ាត្រឹមត្រូវ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់ មិនមែនស្ថិតក្នុងដៃរបស់អ្នកនាំសារមូហាំម៉ាត់នោះទេ។ info

• دلالة النوم على الموت، والاستيقاظ على البعث.
• ការគេងលក់ គឺជាភស្តុតាងដែលបង្ហាញលើការស្លាប់ ហើយការក្រោកពីគេងវិញ គឺជាភស្តុតាងបង្ហាញលើការពង្រស់មនុស្សឡើងវិញ។ info