ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
57 : 27

فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَٰهَا مِنَ ٱلۡغَٰبِرِينَ

ដូចនេះ យើងបានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីលូត) និងក្រុមគ្រួសាររបស់គេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលយើងបានកំណត់ឲ្យនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលទណ្ឌកម្ម ដោយនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេបំផ្លាញ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لجوء أهل الباطل للعنف عندما تحاصرهم حجج الحق.
• ពួកដែលមិនត្រឹមត្រូវតែងប្រើកម្លាំងបាយ នៅពេលដែលពួកគេមិនអាចប្រឈមមុខនឹងការពិតដោយប្រើអំណះអំណាងជាសំអាងទេនោះ។ info

• رابطة الزوجية دون الإيمان لا تنفع في الآخرة.
• ចំណងទាក់ទងរវាងប្តីប្រពន្ធដោយពុំមានជំនឿនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីឡើយនាថ្ងៃបរលោក។ info

• ترسيخ عقيدة التوحيد من خلال التذكير بنعم الله.
• ពង្រឹងនូវគោលជំនឿតាវហេទ(ការទទួលស្គាល់អល់ឡោះតែមួយជាម្ចាស់) តាមរយៈការរំលឹកពីឧបការគុណទាំងឡាយរបស់អល់ឡោះ។ info

• كل مضطر من مؤمن أو كافر فإن الله قد وعده بالإجابة إذا دعاه.
• រាល់អ្នកទាំងឡាយដែលមានការលំបាកនិងទុក្ខព្រួយ ទាំងអ្នកមានជំនឿ និងអ្នកដែលគ្មានជំនឿ គឺអល់ឡោះជាម្ចាស់ទ្រង់សន្យាថានឹងឆ្លើយតបនៅពេលដែលគេបួងសួងសុំពីទ្រង់។ info