ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
56 : 27

۞ فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوٓاْ ءَالَ لُوطٖ مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٞ يَتَطَهَّرُونَ

ហើយការឆ្លើយតបនៃក្រុមរបស់គេ(ព្យាការីលូត)គ្មានអ្វីក្រៅពីពួកគេនិយាយថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ជាការពិតណាស់ ពួកគេជាមនុស្សដែលស្អាតស្អំពីប្រការអាក្រក់ និងប្រការកខ្វក់ទាំងឡាយ។ ពួកគេនិយាយដូច្នោះ គឺគ្រាន់តែជាការចំអកឡកឡឺយឲ្យក្រុមគ្រួសាររបស់ព្យាការីលូតដែលមិនចូលរួមជាមួយពួកគេក្នុងការប្រព្រឹត្តទង្វើអសីលធម៌នោះតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ពួកគេ(ក្រុមគ្រួសារលូត)ថែមទាំងប្រឆាំងចំពោះទង្វើ(អសីលធម៌)របស់ពួកគេថែមទៀត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لجوء أهل الباطل للعنف عندما تحاصرهم حجج الحق.
• ពួកដែលមិនត្រឹមត្រូវតែងប្រើកម្លាំងបាយ នៅពេលដែលពួកគេមិនអាចប្រឈមមុខនឹងការពិតដោយប្រើអំណះអំណាងជាសំអាងទេនោះ។ info

• رابطة الزوجية دون الإيمان لا تنفع في الآخرة.
• ចំណងទាក់ទងរវាងប្តីប្រពន្ធដោយពុំមានជំនឿនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីឡើយនាថ្ងៃបរលោក។ info

• ترسيخ عقيدة التوحيد من خلال التذكير بنعم الله.
• ពង្រឹងនូវគោលជំនឿតាវហេទ(ការទទួលស្គាល់អល់ឡោះតែមួយជាម្ចាស់) តាមរយៈការរំលឹកពីឧបការគុណទាំងឡាយរបស់អល់ឡោះ។ info

• كل مضطر من مؤمن أو كافر فإن الله قد وعده بالإجابة إذا دعاه.
• រាល់អ្នកទាំងឡាយដែលមានការលំបាកនិងទុក្ខព្រួយ ទាំងអ្នកមានជំនឿ និងអ្នកដែលគ្មានជំនឿ គឺអល់ឡោះជាម្ចាស់ទ្រង់សន្យាថានឹងឆ្លើយតបនៅពេលដែលគេបួងសួងសុំពីទ្រង់។ info