ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
54 : 27

وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ وَأَنتُمۡ تُبۡصِرُونَ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីលូតបានពោលទៅកាន់ក្រុមរបស់គាត់ ជាការស្តីបន្ទោសចំពោះពួកគេ និងបដិសេធចំពោះទង្វើរបស់ពួកគេថាៈ ហេតុអ្វីបានជាពូកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌ដ៏អាក្រក់នេះ(ស្រឡាញ់ភេទដូចគ្នា)ដោយបើកចំហនៅក្នុងភូមិស្រុកខណៈដែលពួកអ្នកដឹងថា វាជាប្រការអាក្រក់ឬ? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الاستغفار من المعاصي سبب لرحمة الله.
• ការសុំការអភ័យទោសពីអំពើបាបទាំងឡាយ គឺជាមូលហេតុមួយដែលនាំឲ្យទទួលបាននូវក្តីមេត្តាករុណាពីអល់ឡោះជាម្ចាស់។ info

• التشاؤم بالأشخاص والأشياء ليس من صفات المؤمنين.
• ការមានប្រផ្នូលតាមរយៈបុគ្គលណាម្នាក់ ឬក៏របស់អ្វីមួយនោះ គឺមិនមែនជាលក្ខណៈសម្បត្តិរបស់អ្នកមានជំនឿនោះទេ។ info

• عاقبة التمالؤ على الشر والمكر بأهل الحق سيئة.
• លទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់ និងអ្នកដែលប្រើឧបាយកលលើអ្នកដែលត្រឹមត្រូវ គឺអាក្រក់បំផុត។ info

• إعلان المنكر أقبح من الاستتار به.
• ការប្រព្រឹត្តអំពើអាក្រក់ដោយបើកចំហ គឺអាក្រក់ជាងការប្រព្រឹត្តអំពើអាក្រក់ដោយលាក់បាំង។ info

• الإنكار على أهل الفسوق والفجور واجب.
• ការប្រឆាំង និងបដិសេធចំពោះពួកដែលប្រព្រឹត្តអំពើអាក្រក់ និងទង្វើអាស្រូវទាំងឡាយ គឺជាកាតព្វកិច្ចចាំបាច់។ info