ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
46 : 27

قَالَ يَٰقَوۡمِ لِمَ تَسۡتَعۡجِلُونَ بِٱلسَّيِّئَةِ قَبۡلَ ٱلۡحَسَنَةِۖ لَوۡلَا تَسۡتَغۡفِرُونَ ٱللَّهَ لَعَلَّكُمۡ تُرۡحَمُونَ

ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំឲ្យទទួលនូវទណ្ឌកម្មមុនក្តីមេត្តាករុណាដូច្នេះ? ហេតុអ្វីបានជាពួកអ្នកមិនសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកដើម្បីឲ្យទ្រង់ផ្តល់ក្តីមេត្តាករុណាចំពោះពួកអ្នកទៅ? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الاستغفار من المعاصي سبب لرحمة الله.
• ការសុំការអភ័យទោសពីអំពើបាបទាំងឡាយ គឺជាមូលហេតុមួយដែលនាំឲ្យទទួលបាននូវក្តីមេត្តាករុណាពីអល់ឡោះជាម្ចាស់។ info

• التشاؤم بالأشخاص والأشياء ليس من صفات المؤمنين.
• ការមានប្រផ្នូលតាមរយៈបុគ្គលណាម្នាក់ ឬក៏របស់អ្វីមួយនោះ គឺមិនមែនជាលក្ខណៈសម្បត្តិរបស់អ្នកមានជំនឿនោះទេ។ info

• عاقبة التمالؤ على الشر والمكر بأهل الحق سيئة.
• លទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់ និងអ្នកដែលប្រើឧបាយកលលើអ្នកដែលត្រឹមត្រូវ គឺអាក្រក់បំផុត។ info

• إعلان المنكر أقبح من الاستتار به.
• ការប្រព្រឹត្តអំពើអាក្រក់ដោយបើកចំហ គឺអាក្រក់ជាងការប្រព្រឹត្តអំពើអាក្រក់ដោយលាក់បាំង។ info

• الإنكار على أهل الفسوق والفجور واجب.
• ការប្រឆាំង និងបដិសេធចំពោះពួកដែលប្រព្រឹត្តអំពើអាក្រក់ និងទង្វើអាស្រូវទាំងឡាយ គឺជាកាតព្វកិច្ចចាំបាច់។ info