ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
34 : 27

قَالَتۡ إِنَّ ٱلۡمُلُوكَ إِذَا دَخَلُواْ قَرۡيَةً أَفۡسَدُوهَا وَجَعَلُوٓاْ أَعِزَّةَ أَهۡلِهَآ أَذِلَّةٗۚ وَكَذَٰلِكَ يَفۡعَلُونَ

ម្ចាស់ក្សត្រីយ៍ក៏បានតបថាៈ ជាការពិតណាស់ ក្សត្រទាំងឡាយ កាលណាពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជាបំផ្លិចបំផ្លាញវា ដោយពួកគេធ្វើការកាប់សម្លាប់ ឆក់ប្លន់ និងធ្វើឲ្យអ្នកមានកិត្តិយសខ្ពង់ខ្ពស់និងពួកមេដឹកនាំក្លាយជាជនទាបថោកជាមិនខាន ក្រោយពីពួកគេធ្លាប់ជាពួកដែលខ្លាំងក្លា និងខ្លាំងពូកែ។ ពួកក្សត្រទាំងនោះតែងតែធ្វើបែបនេះជានិច្ចនៅពេលដែលពួកគេទទួលជ័យជម្នះលើស្រុកភូមិណាមួយ ដើម្បីបណ្តុះនូវការខ្លាចញញើត និងភាពភ័យរន្ធត់ទៅក្នុងដួងចិត្ត(របស់ប្រជាជននៃភូមិស្រុកនោះ)។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• إنكار الهدهد على قوم سبأ ما هم عليه من الشرك والكفر دليل على أن الإيمان فطري عند الخلائق.
• ការបដិសេធរបស់សត្វហ៊ុទហ៊ុទចំពោះទង្វើស្ហ៊ីរិក និងភាពគ្មានជំនឿរបស់ក្រុមសាហ្ពាក់ គឺជាភស្តុតាងបង្ហាញថា ការមានជំនឿ(ចំពោះអល់ឡោះ) គឺមានពីធម្មជាតិមកតែម្តងចំពោះម៉ាខ្លូកទាំងឡាយ។ info

• التحقيق مع المتهم والتثبت من حججه.
• ការបញ្ជាក់ពីអ្វីដែលមិនច្បាស់លាស់ និងភាពច្បាស់លាស់ គឺតាមរយៈអំណះអំណាងរបស់វា។ info

• مشروعية الكشف عن أخبار الأعداء.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យពិនិត្យ ថ្លឺងថ្លែងពិចារណាចំពោះដំណឺងរបស់ពួកសត្រូវ។ info

• من آداب الرسائل افتتاحها بالبسملة.
• ក្នុងចំណោមសីលធម៌នៃការសរសេរសំបុត្រ ឬសារ គឺគួរតែចាប់ផ្តើមដោយ بسم الله info

• إظهار عزة المؤمن أمام أهل الباطل أمر مطلوب.
• ការបង្ហាញពីភាពខ្លាំងពូកែរបស់អ្នកមានជំនឿនៅចំពោះមុខពួកដែលខុសឆ្គង គឺជារឿងមួយដែលគួរធ្វើ។ info