ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
45 : 25

أَلَمۡ تَرَ إِلَىٰ رَبِّكَ كَيۡفَ مَدَّ ٱلظِّلَّ وَلَوۡ شَآءَ لَجَعَلَهُۥ سَاكِنٗا ثُمَّ جَعَلۡنَا ٱلشَّمۡسَ عَلَيۡهِ دَلِيلٗا

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះស្លាកស្នាមនៃការបង្កើតរបស់អល់ឡោះជាម្ចាស់ ខណៈដែលទ្រង់បានបន្លាយស្រមោលនៅលើផែនដីនោះ? ប្រសិនបើទ្រង់មានចេតនាឲ្យវានៅនឹងមួយកន្លែងដោយមិនមានចលនាទេនោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យវាមិនមានចលនាជាមិនខាន។ បន្ទាប់មក យើងបានធ្វើឲ្យព្រះអាទិត្យជាសញ្ញាចំពោះវា(បញ្ជាក់ពីស្រមោល) ដោយធ្វើឲ្យស្រមោលនោះអាចវែង ឬរួមខ្លីតាមរយៈ(ដំណើរ ឬទីតាំងរបស់)ព្រះអាទិត្យនេះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• انحطاط الكافر إلى مستوى دون مستوى الحيوان بسبب كفره بالله.
• ពួកគ្មានជំនឿធ្លាក់ទៅក្នុងកម្រិតមួយដែលទាបថោកជាងសត្វធាតុទៅទៀត ដោយសារតែភាពគ្មានជំនឿរបស់គេចំពោះអល់ឡោះ។ info

• ظاهرة الظل آية من آيات الله الدالة على قدرته.
• ស្រមោល គឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់។ info

• تنويع الحجج والبراهين أسلوب تربوي ناجح.
• ការបែងចែកភស្តុតាង និងអំណះអំណាងជាប្រភេទៗ គឺជាវិធីសាស្ត្រនៃការអប់រំមួយដែលទទួលជោគជ័យ។ info

• الدعوة بالقرآن من صور الجهاد في سبيل الله.
• ការអំពាវនាវតាមរយៈគម្ពីរគួរអាន គឺស្ថិតក្នុងចំណោមរូបភាពនៃការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ។ info