ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
32 : 25

وَقَالَ ٱلَّذِينَ كَفَرُواْ لَوۡلَا نُزِّلَ عَلَيۡهِ ٱلۡقُرۡءَانُ جُمۡلَةٗ وَٰحِدَةٗۚ كَذَٰلِكَ لِنُثَبِّتَ بِهِۦ فُؤَادَكَۖ وَرَتَّلۡنَٰهُ تَرۡتِيلٗا

ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យអ្នកនាំសារ(មូហាំម៉ាត់)ទាំងមូលតែម្តងទៅ ហេតុអ្វីចាំបាច់បញ្ចុះទៅលើគេម្តងបន្តិចៗបែបនេះ? យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអានមួយផ្នែកៗ(ម្តងបន្តិចៗ)យ៉ាងដូច្នេះ គឺដើម្បីពង្រឹងចិត្តរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយធ្វើការបញ្ចុះវាជាបន្តបន្តាប់។ ហើយយើងបានបញ្ចុះវាម្តងបន្តិចៗដើម្បីឲ្យមានភាពងាយស្រួលក្នុងការយល់ និងការទន្ទេញវា។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الكفر مانع من قبول الأعمال الصالحة.
• ភាពគ្មានជំនឿ គឺរារាំងពីការទទួលយកនូវទង្វើកុសលទាំងឡាយ។ info

• خطر قرناء السوء.
• គ្រោះថ្នាក់នៃមិត្តភក្តិ គូកនដែលជាមនុស្សមិនល្អ។ info

• ضرر هجر القرآن.
• គ្រោះថ្នាក់នៃការបោះបង់ចោលគម្ពីរគួរអាន។ info

• من حِكَمِ تنزيل القرآن مُفَرّقًا طمأنة النبي صلى الله عليه وسلم وتيسير فهمه وحفظه والعمل به.
• ក្នុងចំណោមមូលហេតុនៃការបញ្ចុះគម្ពីរគួរអានមួយផ្នែកៗ ម្តងបន្តិចៗ គឺដើម្បីពង្រឹងចិត្តព្យាការីមូហាំម៉ាត់ និងធ្វើឲ្យគាត់មានភាពងាយស្រួលក្នុងការយល់ ការទន្ទេញ និងការអនុវត្តតាមវា។ info