ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
21 : 25

۞ وَقَالَ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا لَوۡلَآ أُنزِلَ عَلَيۡنَا ٱلۡمَلَٰٓئِكَةُ أَوۡ نَرَىٰ رَبَّنَاۗ لَقَدِ ٱسۡتَكۡبَرُواْ فِيٓ أَنفُسِهِمۡ وَعَتَوۡ عُتُوّٗا كَبِيرٗا

ហើយពួកគ្មានជំនឿដែលមិនសង្ឃឹមថានឹងជួបយើង និងមិនខ្លាចទណ្ឌកម្មរបស់យើងនោះបាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះមិនបញ្ចុះម៉ាឡាអ៊ីកាត់មកកាន់ពួកយើង ហើយប្រាប់ពួកយើងពីភាពត្រឹមត្រូវរបស់មូហាំម៉ាត់ ឬឲ្យពួកយើងបានឃើញម្ចាស់របស់ពួកយើងផ្ទាល់នឹងភ្នែក ហើយទ្រង់ប្រាប់យើងអំពីរឿងនោះទៅ(ដែលថាព្យាការមូហាំម៉ាត់ពិតជាអ្នកនាំសាររបស់អល់ឡោះ)? ជាការពិតណាស់ ពួកគេមានភាពក្រអឺតក្រទមយ៉ាងខ្លាំងនៅក្នុងខ្លួនរបស់ពួកគេ រហូតដល់វាបានរារាំងពួកគេអំពីការមានជំនឿ។ ហើយតាមរយៈពាក្យសម្តីរបស់ពួកគេនេះ គឺពួកគេបានប្រឆាំង និងបំពានជ្រុលហួសហេតុបំផុត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الكفر مانع من قبول الأعمال الصالحة.
• ភាពគ្មានជំនឿ គឺរារាំងពីការទទួលយកនូវទង្វើកុសលទាំងឡាយ។ info

• خطر قرناء السوء.
• គ្រោះថ្នាក់នៃមិត្តភក្តិ គូកនដែលជាមនុស្សមិនល្អ។ info

• ضرر هجر القرآن.
• គ្រោះថ្នាក់នៃការបោះបង់ចោលគម្ពីរគួរអាន។ info

• من حِكَمِ تنزيل القرآن مُفَرّقًا طمأنة النبي صلى الله عليه وسلم وتيسير فهمه وحفظه والعمل به.
• ក្នុងចំណោមមូលហេតុនៃការបញ្ចុះគម្ពីរគួរអានមួយផ្នែកៗ ម្តងបន្តិចៗ គឺដើម្បីពង្រឹងចិត្តព្យាការីមូហាំម៉ាត់ និងធ្វើឲ្យគាត់មានភាពងាយស្រួលក្នុងការយល់ ការទន្ទេញ និងការអនុវត្តតាមវា។ info