ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
12 : 25

إِذَا رَأَتۡهُم مِّن مَّكَانِۭ بَعِيدٖ سَمِعُواْ لَهَا تَغَيُّظٗا وَزَفِيرٗا

នៅពេលដែលឋាននរកបានឃើញពួកប្រឆាំង ខណៈដែលពួកគេត្រូវបានគេនាំទៅកាន់វា(នរក)ពីកន្លែងដែលឆ្ងាយនោះ គឺពួកគេនឹងឮសម្លេងខឹងសម្បា និងសម្លេងគ្រហឹមយ៉ាងខ្លាំងពីនរកនោះ ដោយសារតែការខឹងសម្បាយ៉ាងខ្លាំងរបស់វា(ឋាននរក)ចំពោះពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الجمع بين الترهيب من عذاب الله والترغيب في ثوابه.
• ការលើកឡើងរួមគ្នារវាងការបន្លាចពីទណ្ឌកម្មរបស់អល់ឡោះ និងការជម្រុញក្នុងការទទួលផលបុណ្យពីទ្រង់។ info

• متع الدنيا مُنْسِية لذكر الله.
• ការត្រេកត្រអាលនៃលោកិយ ជាមូលហេតុធ្វើឲ្យភ្លេចពីការរំលឹកចំពោះអល់ឡោះ។ info

• بشرية الرسل نعمة من الله للناس لسهولة التعامل معهم.
• ភាពជាមនុស្សរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺជាឧបការគុណមួយពីអល់ឡោះចំពោះមនុស្សលោក ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយពួកគេ។ info

• تفاوت الناس في النعم والنقم اختبار إلهي لعباده.
• ភាពខុសៗគ្នារបស់មនុស្សចំពោះសុភមង្គល និងអពមង្គលនោះ គឺជាការសាកល្បងរបស់ព្រះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់។ info