ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
55 : 23

أَيَحۡسَبُونَ أَنَّمَا نُمِدُّهُم بِهِۦ مِن مَّالٖ وَبَنِينَ

តើបណ្តាក្រុមដែលសប្បាយចិត្តនឹងអ្វីដែលពួកគេមានទាំងនោះគិតស្មានថា ទ្រព្យសម្បត្តិ និងកូនចៅដែលយើងបានប្រទានដល់ពួកគេនៅក្នុងជីវិតលោកិយនេះ គឺជាការប្រទាននូវប្រការល្អដល់ពួកគេភ្លាមៗដែលពួកគេសាកសមនឹងទទួលបានឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតនោះទេ។ តាមពិត យើងប្រទានរបស់ទាំងនោះដល់ពួកគេ គឺគ្រាន់តែដើម្បីជាការសាកល្បង និងជាការល្បួងដល់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទទួលអារម្មណ៍ដូចនេះនោះឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الاستكبار مانع من التوفيق للحق.
• ភាពក្រអឺតក្រទម គឺរារាំងពីការទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។ info

• إطابة المأكل له أثر في صلاح القلب وصلاح العمل.
• ការទទួលទានចំណីអាហារដែលល្អៗ គឺមានឥទ្ធិពលលើដួងចិត្ត និងទង្វើរបស់គេដោយធ្វើឲ្យវាមានភាពល្អប្រសើរ។ info

• التوحيد ملة جميع الأنبياء ودعوتهم.
• ការមានជំនឿចំពោះភាពជាម្ចាស់តែមួយរបស់អល់ឡោះ គឺជាសាសនានៃគ្រប់បណ្តាព្យាការីទាំងអស់ និងការអំពាវនាវរបស់ពួកគេ។ info

• الإنعام على الفاجر ليس إكرامًا له، وإنما هو استدراج.
• ការផ្តល់នូវឧបការគុណដល់ពួកដែលធ្វើអាក្រក់ គឺមិនមែនជាការលើកតម្កើងដល់គេនោះទេ។ តាមពិត វាគឺជាការល្បួងដល់គេប៉ុណ្ណោះ។ info