ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
51 : 23

يَٰٓأَيُّهَا ٱلرُّسُلُ كُلُواْ مِنَ ٱلطَّيِّبَٰتِ وَٱعۡمَلُواْ صَٰلِحًاۖ إِنِّي بِمَا تَعۡمَلُونَ عَلِيمٞ

ឱបណ្តាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចុះអំពីអ្វីដែលយើងបានអនុញ្ញាតឲ្យពួកអ្នកនូវអ្វីដែលល្អដែលអាចទទួលទានបាន។ ហើយចូរពួកអ្នកសាងនូវទង្វើកុសលដែលស្របនឹងច្បាប់បញ្ញត្តិ(សាសនា)។ ពិតប្រាកដណាស់ យើងមហាដឹងបំផុតចំពោះទង្វើដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីយើងបានឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الاستكبار مانع من التوفيق للحق.
• ភាពក្រអឺតក្រទម គឺរារាំងពីការទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។ info

• إطابة المأكل له أثر في صلاح القلب وصلاح العمل.
• ការទទួលទានចំណីអាហារដែលល្អៗ គឺមានឥទ្ធិពលលើដួងចិត្ត និងទង្វើរបស់គេដោយធ្វើឲ្យវាមានភាពល្អប្រសើរ។ info

• التوحيد ملة جميع الأنبياء ودعوتهم.
• ការមានជំនឿចំពោះភាពជាម្ចាស់តែមួយរបស់អល់ឡោះ គឺជាសាសនានៃគ្រប់បណ្តាព្យាការីទាំងអស់ និងការអំពាវនាវរបស់ពួកគេ។ info

• الإنعام على الفاجر ليس إكرامًا له، وإنما هو استدراج.
• ការផ្តល់នូវឧបការគុណដល់ពួកដែលធ្វើអាក្រក់ គឺមិនមែនជាការលើកតម្កើងដល់គេនោះទេ។ តាមពិត វាគឺជាការល្បួងដល់គេប៉ុណ្ណោះ។ info