ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
57 : 22

وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَا فَأُوْلَٰٓئِكَ لَهُمۡ عَذَابٞ مُّهِينٞ

រីឯពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបានបដិសេធនូវបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងវិញនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត ដោយអល់ឡោះធ្វើឲ្យពួកគេអាម៉ាស់ដោយបញ្ចូលពួកគេទៅក្នុងឋាននរកជើហាន់ណាំ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• مكانة الهجرة في الإسلام وبيان فضلها.
• គុណតម្លៃនៃការភៀសខ្លួនក្នុងសាសនាឥស្លាម និងបញ្ជាក់ពីឧត្តមភាពរបស់វា។ info

• جواز العقاب بالمثل.
• អនុញ្ញាតឲ្យដាក់ទោស ឬសងសឹកដូចអ្វីដែលគេបានធ្វើមកលើខ្លួន។ info

• نصر الله للمُعْتَدَى عليه يكون في الدنيا أو الآخرة.
• ការជួយរបស់អល់ឡោះចំពោះអ្នកដែលត្រូវបានគេបំពាននោះ អាចកើតឡើងនៅក្នុងលោកិយ ឬនៅថ្ងៃបរលោក។ info

• إثبات الصفات العُلَا لله بما يليق بجلاله؛ كالعلم والسمع والبصر والعلو.
• បញ្ជាក់អំពីបណ្តាលក្ខណៈដ៏ខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចាស់ដែលសាកសមនឹងភាពខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមរបស់ទ្រង់ ដូចជាចំណេះដឹង ការលឺ ការឃើញ និងភាពខ្ពង់ខ្ពស់។ info