ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
56 : 22

ٱلۡمُلۡكُ يَوۡمَئِذٖ لِّلَّهِ يَحۡكُمُ بَيۡنَهُمۡۚ فَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فِي جَنَّٰتِ ٱلنَّعِيمِ

សិទ្ធិអំណាចនៅថ្ងៃបរលោក(ថ្ងៃដែលទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេបានមកដល់) គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់ ដោយគ្មានការបែងចែក(សិទ្ធិអំណាច)ចំពោះវា(ឲ្យអ្នកផ្សេង)នោះទេ។ ទ្រង់នឹងកាត់សេចក្តីរវាងបណ្តាអ្នកដែលមានជំនឿ និងពួកដែលគ្មានជំនឿ ដោយទ្រង់នឹងកាត់សេចក្តីរវាងពួកគេនូវអ្វីដែលបុគ្គលម្នាក់ៗសាកសមនឹងទទួល។ ដូចនេះ បណ្តាអ្នកដែលមានជំនឿនឹងអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេង នោះគឺឋានសួគ៌ណាអ៊ីមដែលភាពសប្បាយរីករាយមានជានិច្ចជានិរន្តន៍គ្មានទីបញ្ចប់ឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• مكانة الهجرة في الإسلام وبيان فضلها.
• គុណតម្លៃនៃការភៀសខ្លួនក្នុងសាសនាឥស្លាម និងបញ្ជាក់ពីឧត្តមភាពរបស់វា។ info

• جواز العقاب بالمثل.
• អនុញ្ញាតឲ្យដាក់ទោស ឬសងសឹកដូចអ្វីដែលគេបានធ្វើមកលើខ្លួន។ info

• نصر الله للمُعْتَدَى عليه يكون في الدنيا أو الآخرة.
• ការជួយរបស់អល់ឡោះចំពោះអ្នកដែលត្រូវបានគេបំពាននោះ អាចកើតឡើងនៅក្នុងលោកិយ ឬនៅថ្ងៃបរលោក។ info

• إثبات الصفات العُلَا لله بما يليق بجلاله؛ كالعلم والسمع والبصر والعلو.
• បញ្ជាក់អំពីបណ្តាលក្ខណៈដ៏ខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចាស់ដែលសាកសមនឹងភាពខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមរបស់ទ្រង់ ដូចជាចំណេះដឹង ការលឺ ការឃើញ និងភាពខ្ពង់ខ្ពស់។ info