ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
67 : 21

أُفّٖ لَّكُمۡ وَلِمَا تَعۡبُدُونَ مِن دُونِ ٱللَّهِۚ أَفَلَا تَعۡقِلُونَ

គួរឲ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងគួរឲ្យអាម៉ាស់បំផុតចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះ ដែលវា(រូបបដិមា)ទាំងនោះមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីផងនោះ។ ដូច្នេះ តើពួកអ្នកមានគិតពិចារណាចំពោះបញ្ហានេះ ហើយបោះបង់ការគោរពសក្ការៈចំពោះវាដែរឬទេ? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• جواز استخدام الحيلة لإظهار الحق وإبطال الباطل.
• អនុញ្ញាតឲ្យប្រើឧបាយកលដើម្បីបង្ហាញពីការពិត និងបំផ្លាញប្រការដែលមិនពិត។ info

• تعلّق أهل الباطل بحجج يحسبونها لهم، وهي عليهم.
• ពួកដែលមិនស្ថិតលើការពិត គឺភ្ជាប់ភស្តុតាងទាំងឡាយដែលពួកគេគិតថា វាគឺជាភស្តុតាងគាំទ្រពួកគេ ប៉ុន្តែតាមពិត វាគឺជាភស្តុតាងដែលប្រឆាំងនឹងពួកគេទៅវិញទេ។ info

• التعنيف في القول وسيلة من وسائل التغيير للمنكر إن لم يترتّب عليه ضرر أكبر.
• ការប្រើសម្តីធ្ងន់ៗ គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយនៃការកែប្រែអំពើអាក្រក់ ប្រសិនបើការធ្វើដូច្នោះ មិនបង្កនូវគ្រោះថ្នាក់ដែលធំធេងជាង។ info

• اللجوء لاستخدام القوة برهان على العجز عن المواجهة بالحجة.
• ការប្រើប្រាស់កម្លាំងបាយ គឺជាភស្តុតាងបង្ហាញពីភាពទន់ខ្សោយ ឬអសមត្ថភាពក្នុងការប្រឈមមុខនឹងអំណះអំណាង។ info

• نَصْر الله لعباده المؤمنين، وإنقاذه لهم من المحن من حيث لا يحتسبون.
• អល់ឡោះជាម្ចាស់ទ្រង់ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និងសង្គ្រោះពួកគេពីគ្រោះថ្នាក់ដោយនឹកស្មានមិនដល់។ info