ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
63 : 21

قَالَ بَلۡ فَعَلَهُۥ كَبِيرُهُمۡ هَٰذَا فَسۡـَٔلُوهُمۡ إِن كَانُواْ يَنطِقُونَ

ព្យាការីអ៊ីព្រហ៊ីមក៏បានឆ្លើយតប(ក្នុងន័យចំអកឡកឡឺយចំពោះពួកគេ និងដើម្បីស្តែងពីការអសមត្ថភាពរបស់រូបបដិមារបស់ពួកគេនៅចំពោះមហាជន)ថាៈ ខ្ញុំមិនបានធ្វើដូច្នោះនោះទេ! ផ្ទុយទៅវិញ គឺរូបបដិមាដែលធំជាងគេនោះហើយដែលបានធ្វើ(កម្ទេច)វានោះ។ ហេតុនេះ ចូរពួកអ្នកសួររូបបដិមារបស់ពួកអ្នកចុះ ប្រសិនបើពួកវាចេះនិយាយមែននោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• جواز استخدام الحيلة لإظهار الحق وإبطال الباطل.
• អនុញ្ញាតឲ្យប្រើឧបាយកលដើម្បីបង្ហាញពីការពិត និងបំផ្លាញប្រការដែលមិនពិត។ info

• تعلّق أهل الباطل بحجج يحسبونها لهم، وهي عليهم.
• ពួកដែលមិនស្ថិតលើការពិត គឺភ្ជាប់ភស្តុតាងទាំងឡាយដែលពួកគេគិតថា វាគឺជាភស្តុតាងគាំទ្រពួកគេ ប៉ុន្តែតាមពិត វាគឺជាភស្តុតាងដែលប្រឆាំងនឹងពួកគេទៅវិញទេ។ info

• التعنيف في القول وسيلة من وسائل التغيير للمنكر إن لم يترتّب عليه ضرر أكبر.
• ការប្រើសម្តីធ្ងន់ៗ គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយនៃការកែប្រែអំពើអាក្រក់ ប្រសិនបើការធ្វើដូច្នោះ មិនបង្កនូវគ្រោះថ្នាក់ដែលធំធេងជាង។ info

• اللجوء لاستخدام القوة برهان على العجز عن المواجهة بالحجة.
• ការប្រើប្រាស់កម្លាំងបាយ គឺជាភស្តុតាងបង្ហាញពីភាពទន់ខ្សោយ ឬអសមត្ថភាពក្នុងការប្រឈមមុខនឹងអំណះអំណាង។ info

• نَصْر الله لعباده المؤمنين، وإنقاذه لهم من المحن من حيث لا يحتسبون.
• អល់ឡោះជាម្ចាស់ទ្រង់ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និងសង្គ្រោះពួកគេពីគ្រោះថ្នាក់ដោយនឹកស្មានមិនដល់។ info