ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
110 : 21

إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ مِنَ ٱلۡقَوۡلِ وَيَعۡلَمُ مَا تَكۡتُمُونَ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវពាក្យសម្តីរបស់ពួកអ្នកដែលពួកអ្នកលាតត្រដាងជាចំហ និងដឹងនូវពាក្យសម្តីដែលពួកអ្នកបិទបាំងវា។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់ចំពោះរឿងនេះនោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា(ពាក្យសម្តីដែលបាននិយាយ)។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الصلاح سبب للتمكين في الأرض.
• អំពើល្អ ជាមូលហេតុឲ្យទទួលបានអំណាចគ្រប់គ្រងនៅលើផែនដី។ info

• بعثة النبي صلى الله عليه وسلم وشرعه وسنته رحمة للعالمين.
• ការតែងតាំងព្យាការីមូហាំម៉ាត់ ច្បាប់របស់លោក និងមាគ៌ារបស់លោក គឺជាក្តីមេត្តាករុណាដល់ពិភពលោកទាំងមូល។ info

• الرسول صلى الله عليه وسلم لا يعلم الغيب.
• អ្នកនាំសារមូហាំម៉ាត់ លោកមិនដឹងពីប្រការអាថ៌កំបាំងឡើយ។ info

• علم الله بما يصدر من عباده من قول.
• អល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបបំផុតចំពោះពាក្យសម្តីដែលចេញពីមាត់ខ្ញុំបម្រើរបស់ទ្រង់។ info