ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
101 : 21

إِنَّ ٱلَّذِينَ سَبَقَتۡ لَهُم مِّنَّا ٱلۡحُسۡنَىٰٓ أُوْلَٰٓئِكَ عَنۡهَا مُبۡعَدُونَ

ហើយនៅពេលដែលពួកមុស្ហរីគីននិយាយថា “ជាការពិតណាស់ ព្យាការីអ៊ីសា ហើយនិងម៉ាឡាអ៊ីកាត់ដែលពួកគាត់ត្រូវបានគេគោរពសក្ការៈនោះ នឹងត្រូវចូលឋាននរកដែរ”នោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថាៈ ជាការពិតណាស់ បណ្តាអ្នកដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់អល់ឡោះថា ពួកគេគឺជាអ្នកដែលមានសុភមង្គល ដូចជាព្យាការីអ៊ីសា ជាដើមនោះ ពួកគេគឺជាអ្នកដែលត្រូវបានគេបញ្ចៀសឲ្យឆ្ងាយពីភ្លើងនរក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• التنويه بالعفاف وبيان فضله.
• ថែរក្សាភាពបរិសុទ្ធ(មិនប្រព្រឹត្តហ្ស៊ីណា និងទង្វើអសីលធម៌នានា) និងបញ្ជាក់ពីឧត្តមភាពរបស់វា។ info

• اتفاق الرسالات السماوية في التوحيد وأسس العبادات.
• ការឯកភាពគ្នានៃរាជសារ(វ៉ាហ៊ី)ដែលត្រូវបានបញ្ចុះពីលើមេឃពាក់ព័ន្ធនឹងជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម) និងមូលដ្ឋាននៃការគោរពសក្ការៈ។ info

• فَتْح سد يأجوج ومأجوج من علامات الساعة الكبرى.
• ការបើករនាំងរបស់យ៉ាក់ជូច និងម៉ាក់ជូច គឺស្ថិតក្នុងចំណោមសញ្ញាធំៗនៃសញ្ញាថ្ងៃបរលោក។ info

• الغفلة عن الاستعداد ليوم القيامة سبب لمعاناة أهوالها.
• ការធ្វេសប្រហែស ព្រងើយកន្តើយមិនត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក គឺជាមូលហេតុដែលនាំឲ្យរូបគេទទួលនូវភាពភ័យរន្ធត់របស់វា។ info