ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
91 : 20

قَالُواْ لَن نَّبۡرَحَ عَلَيۡهِ عَٰكِفِينَ حَتَّىٰ يَرۡجِعَ إِلَيۡنَا مُوسَىٰ

ពួកដែលត្រូវបានគេសាកល្បងដោយការគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះបាននិយាយថាៈ ពួកយើងនៅតែបន្តគោរពសក្ការៈទៅចំពោះវា(រូបសំណាក់កូនគោ)ជានិច្ច រហូតទាល់តែព្យាការីមូសាត្រឡប់មកកាន់ពួកយើងវិញ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• خداع الناس بتزوير الحقائق مسلك أهل الضلال.
• ការបោកប្រាស់មនុស្សលោកដោយការក្លែងបន្លំការពិត គឺជាមាគ៌ារបស់ពួកដែលវង្វេង។ info

• الغضب المحمود هو الذي يكون عند انتهاكِ محارم الله.
ការខឹងសម្បាដែលគេកោតសរសើរនោះ គឺនៅពេលដែលគេបានបំពានបម្រាមដែលអល់ឡោះជាម្ចាស់បានហាមឃាត់។ info

• في الآيات أصل في نفي أهل البدع والمعاصي وهجرانهم، وألا يُخَالَطوا.
• នៅក្នុងវាក្យខណ្ឌទាំងនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការបដិសេធចំពោះពួកដែលបង្កើតថ្មីក្នុងសាសនា និងពួកដែលប្រព្រឹត្តល្មើស ព្រមទាំងត្រូវនិរទេសពួកគេចេញ ហើយមិនត្រូវរស់នៅជាមួយពួកគេឡើយ។ info

• في الآيات وجوب التفكر في معرفة الله تعالى من خلال مفعولاته في الكون.
• នៅក្នុងវាក្យខណ្ឌទាំងនេះ គឺចាំបាច់ត្រូវពិចារណាក្នុងការស្គាល់អល់ឡោះតាមរយៈម៉ាខ្លូករបស់ទ្រង់ដែលមានក្នុងចក្រវាឡ។ info