ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
48 : 2

وَٱتَّقُواْ يَوۡمٗا لَّا تَجۡزِي نَفۡسٌ عَن نَّفۡسٖ شَيۡـٔٗا وَلَا يُقۡبَلُ مِنۡهَا شَفَٰعَةٞ وَلَا يُؤۡخَذُ مِنۡهَا عَدۡلٞ وَلَا هُمۡ يُنصَرُونَ

ហើយចូរពួកអ្នកការពាខ្លួនរបស់ពួកអ្នកពីទណ្ឌកម្មនៅថ្ងៃបរលោក ដោយអនុវត្តតាមបទបញ្ជាទាំងឡាយ(របស់អល់ឡោះ) និងបោះបង់ចោលនូវប្រការទាំងឡាយដែលទ្រង់ហាមឃាត់។ (ថ្ងៃបរលោក)នោះគឺជាថ្ងៃដែលបុគ្គលម្នាក់ៗមិនអាចជួយអ្វីដល់គ្នាបានឡើយ ហើយគេក៏មិនទទួលយកការអន្ដរាគមន៍ពីនរណាម្នាក់ឱ្យទប់ស្កាត់គ្រោះថ្នាក់ ឬផ្តល់ប្រយោជន៍អ្វីនោះដែរ លើកលែងតែការអនុញ្ញាតពីអល់ឡោះ។ ហើយគេក៏មិនទទួលយកការលោះពីអ្នកណាម្នាក់នោះដែរ សូម្បីតែ(គេយក)មាសពេញផែនដី(មកលោះ)ក៏ដោយ ហើយពួកគេក៏គ្មានអ្នកជួយដែរនៅក្នុងថ្ងៃនោះ។ ប្រសិនបើថ្ងៃនោះ គ្មានការអន្តរាគមន៍ គ្មានការលោះ និងគ្មានការជួយទេនោះ តើត្រូវរត់ទៅទីណា? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من أعظم الخذلان أن يأمر الإنسان غيره بالبر، وينسى نفسه.
• ក្នុងចំណោមការបរាជ័យដ៏ធំបំផុតនោះ គឺការប្រើអ្នកដទៃឱ្យធ្វើល្អ តែបែរភ្លេចខ្លួនឯងទៅវិញ។ info

• الصبر والصلاة من أعظم ما يعين العبد في شؤونه كلها.
• ការអត់ធ្មត់ និងការប្រតិបត្តិសឡាត គឺជាជំនួយដ៏ធំបំផុតសម្រាប់ខ្ញុំបម្រើរបស់អល់ឡោះក្នុងកិច្ចការទាំងអស់របស់គេ។ info

• في يوم القيامة لا يَدْفَعُ العذابَ عن المرء الشفعاءُ ولا الفداءُ، ولا ينفعه إلا عمله الصالح.
• នៅថ្ងៃបរលោក គឺគ្មានការជួយអន្តរាគមន៍ គ្មានការលោះ និងគ្មានការជួយបុគ្គលណាម្នាក់ឲ្យរួចផុតពីទណ្ឌកម្មបានឡើយ លើកលែងតែទង្វើល្អរបស់គេប៉ុណ្ណោះ។ info