ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
126 : 2

وَإِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّ ٱجۡعَلۡ هَٰذَا بَلَدًا ءَامِنٗا وَٱرۡزُقۡ أَهۡلَهُۥ مِنَ ٱلثَّمَرَٰتِ مَنۡ ءَامَنَ مِنۡهُم بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ قَالَ وَمَن كَفَرَ فَأُمَتِّعُهُۥ قَلِيلٗا ثُمَّ أَضۡطَرُّهُۥٓ إِلَىٰ عَذَابِ ٱلنَّارِۖ وَبِئۡسَ ٱلۡمَصِيرُ

ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ចងចាំ នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងទៅកាន់ម្ចាស់របស់គាត់ថាៈ ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឲ្យទឹកដីម៉ាក្កះក្លាយជាទឹកដីដែលមានសុខសន្តិភាពផងចុះ ដោយកុំឲ្យមានអ្នកណាម្នាក់ប៉ុនប៉ងធ្វើអាក្រក់នៅក្នុងទឹកដីនេះឲ្យសោះ។ សូមទ្រង់មេត្តាប្រទានលាភសក្ការៈដល់អ្នកដែលនៅទីនោះអំពីផលានុផលគ្រប់ប្រភេទ ហើយសូមទ្រង់មេត្តាប្រទាននូវលាភសក្ការៈជាពិសេសសម្រាប់តែអ្នកដែលមានជំនឿលើទ្រង់និងថ្ងៃបរលោកផងចុះ។ អល់ឡោះជាម្ចាស់បានមានបន្ទូលថាៈ ហើយចំពោះជនណាដែលបានប្រឆាំងក្នុងចំណោមពួកគេនោះ យើងនឹងផ្តល់ឲ្យគេនូវការសើយសុខនឹងលាភសក្ការៈបន្តិចបន្តួចនៅក្នុងលោកិយនេះ។ បន្ទាប់មកនៅថ្ងៃបរលោក គេនឹងចាប់ទាញពួកគេទាំងបង្ខំទៅកាន់ទណ្ឌកម្មភ្លើងនរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតសម្រាប់ពួកគេនៅថ្ងៃបរលោក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أن المسلمين مهما فعلوا من خير لليهود والنصارى؛ فلن يرضوا حتى يُخرجوهم من دينهم، ويتابعوهم على ضلالهم.
• ពិតប្រាកដណាស់ ជនមូស្លីម ទោះបីជាពួកគេខំធ្វើល្អដាក់ពួកយូដានិងពួកណាសរ៉នីយ៉ាងណាក៏ដោយ ក៏ពួកគេមិនពេញចិត្តដែរ លុះត្រាតែពួកទាំងនោះបានបញ្ចេញអ្នកមូស្លីមពីសាសនាឥស្លាម ហើយដើរតាមពួកគេលើមាគ៌ាដែលវង្វេងនោះ(ទើបពួកគេពេញចិត្ត)។ info

• الإمامة في الدين لا تُنَال إلا بصحة اليقين والصبر على القيام بأمر الله تعالى.
• ភាពជាមេដឹកនាំក្នុងសាសនា គឺមិនអាចទទួលបាននោះទេ លុះត្រាតែគេមានភាពជឿជាក់ច្បាស់លាស់ និងមានភាពអត់ធ្មត់ក្នុងការអនុវត្តបទបញ្ជារបស់អល់ឡោះ។ info

• بركة دعوة إبراهيم عليه السلام للبلد الحرام، حيث جعله الله مكانًا آمنًا للناس، وتفضّل على أهله بأنواع الأرزاق.
• ពរជ័យនៃការបួងសួងរបស់ព្យាការីអ៊ីព្រហ៊ីមសម្រាប់ទឹកដីហារ៉ម(ក្រុងម៉ាក្កះ) ដោយអល់ឡោះបានធ្វើឲ្យវាក្លាយជាកន្លែងដែលមានសុខសន្តិភាពសម្រាប់មនុស្សលោក ហើយទ្រង់បានប្រោសប្រទានដល់អ្នកដែលរស់នៅក្នុងទឹកដីនោះនូវលាភសក្ការៈគ្រប់ប្រភេទ។ info