ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
64 : 19

وَمَا نَتَنَزَّلُ إِلَّا بِأَمۡرِ رَبِّكَۖ لَهُۥ مَا بَيۡنَ أَيۡدِينَا وَمَا خَلۡفَنَا وَمَا بَيۡنَ ذَٰلِكَۚ وَمَا كَانَ رَبُّكَ نَسِيّٗا

ហើយចូរអ្នក(ឱម៉ាឡាអ៊ីកាត់ជីព្រីល)ពោលទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ទាំងឡាយគឺមិនចុះមក(ពីលើមេឃដោយពាំនាំមកឲ្យអ្នកនូវរឿងរ៉ាវទាំងនេះ)ដោយខ្លួនឯងនោះទេ។ តាមពិតគេ(ម៉ាឡាអ៊ីកាត់)ចុះមកតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលយើងនឹងប្រឈមមុខនៃកិច្ចការថ្ងៃបរលោក និងអ្វីដែលកន្លងផុតទៅពីយើងនៃកិច្ចការលោកិយ ហើយនិងអ្វីៗដែលនៅចន្លោះរវាងលោកិយនិងថ្ងៃបរលោក គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមិនដែលភ្លេចបន្តិចណាឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• حاجة الداعية دومًا إلى أنصار يساعدونه في دعوته.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះនោះ តែងតែត្រូវការអ្នកជួយជានិច្ច ដែលជាអ្នកជួយពួកគេនៅក្នុងការអំពាវនាវនោះ។ info

• إثبات صفة الكلام لله تعالى.
• បញ្ជាក់ពីលក្ខណៈសម្បត្តិមួយរបស់អល់ឡោះជាម្ចាស់ គឺការមានបន្ទូល។ info

• صدق الوعد محمود، وهو من خلق النبيين والمرسلين، وضده وهو الخُلْف مذموم.
• ការគោរពតាមសន្យា គឺជាលក្ខណៈមួយដែលគេកោតសរសើរ ហើយវាគឺជាអត្តចរិតរបស់បណ្តាព្យាការី និងអ្នកនាំសារទាំងឡាយផងដែរ។ ចំណែកឯការមិនគោរពតាមសន្យា គឺជាលក្ខណៈមួយដែលត្រូវបានគេស្អប់ខ្ពើម។ info

• إن الملائكة رسل الله بالوحي لا تنزل على أحد من الأنبياء والرسل من البشر إلا بأمر الله.
• ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ដែលជាអ្នកនាំវ៉ាហ៊ីពីអល់ឡោះមកនោះ គឺពួកគេមិនចុះមកជួបនរណាម្នាក់ក្នុងចំណោមបណ្ដាព្យាការីនិងអ្នកនាំសារដែលជាមនុស្សលោកនោះទេ លើកលែងតែតាមបទបញ្ជារបស់អល់ឡោះប៉ុណ្ណោះ។ info