ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
2 : 19

ذِكۡرُ رَحۡمَتِ رَبِّكَ عَبۡدَهُۥ زَكَرِيَّآ

នេះគឺជាការរំលឹកពីក្ដីមេត្តាករុណានៃម្ចាស់របស់អ្នកចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីហ្សាការីយ៉ា ដោយយើងនឹងនិទានវាប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ាត់)ដើម្បីយកវាទុកជាមេរៀន។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الضعف والعجز من أحب وسائل التوسل إلى الله؛ لأنه يدل على التَّبَرُّؤِ من الحول والقوة، وتعلق القلب بحول الله وقوته.
• ការលើកឡើងពីភាពទន់ខ្សោយ និងការអសមត្ថភាពរបស់គេនៅពេលបួងសួងសុំពីអល់ឡោះជាម្ចាស់នោះ គឺស្ថិតក្នុងចំណោមមធ្យោបាយដ៏ល្អប្រសើរបំផុត ពីព្រោះវាបង្ហាញថា រូបគេមិនមានអានុភាព និងអំណាចអ្វីទាំងអស់ ហើយគេភ្ជាប់ដួងចិត្តរបស់គេទៅនឹងអានុភាព និងអំណាចរបស់អល់ឡោះជាម្ចាស់តែមួយគត់។ info

• يستحب للمرء أن يذكر في دعائه نعم الله تعالى عليه، وما يليق بالخضوع.
• គេពេញចិត្តឲ្យបុគ្គលនោះរំលឹកនៅក្នុងការបួងសួងរបស់គេពីឧបការគុណរបស់អល់ឡោះចំពោះរូបគេ និងអ្វីដែលសក្តិសមចំពោះទ្រង់ប្រកបដោយភាពឱនលំទោន។ info

• الحرص على مصلحة الدين وتقديمها على بقية المصالح.
• យកចិត្តទុកដាក់ក្នុងការបម្រើសាសនា និងផ្តល់អាទិភាពដល់វាមុនអ្វីៗផ្សេងទៀត។ info

• تستحب الأسماء ذات المعاني الطيبة.
• គប្បីដាក់ឈ្មោះកូននូវឈ្មោះដែលមានអត្ថន័យល្អ។ info