ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

ម៉ារយុាំ

គោល​បំណងនៃជំពូក:
إبطال عقيدة نسبة الولد لله من المشركين والنصارى، وبيان سعة رحمة الله بعباده.
បដិសេធគោលជំនឿដែលជឿថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រពីសំណាក់ពួកមុស្ហរីគីន និងពួកណាសរ៉នី(គ្រឹស្ទាន) ហើយនិងបញ្ជាក់ពីភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់។ info

external-link copy
1 : 19

كٓهيعٓصٓ

កាហ្វ ហា យ៉ា អ៊ីន សទ (បានបកស្រាយរួចមកហើយនៅក្នុងដើមដំបូងជំពូក អាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الضعف والعجز من أحب وسائل التوسل إلى الله؛ لأنه يدل على التَّبَرُّؤِ من الحول والقوة، وتعلق القلب بحول الله وقوته.
• ការលើកឡើងពីភាពទន់ខ្សោយ និងការអសមត្ថភាពរបស់គេនៅពេលបួងសួងសុំពីអល់ឡោះជាម្ចាស់នោះ គឺស្ថិតក្នុងចំណោមមធ្យោបាយដ៏ល្អប្រសើរបំផុត ពីព្រោះវាបង្ហាញថា រូបគេមិនមានអានុភាព និងអំណាចអ្វីទាំងអស់ ហើយគេភ្ជាប់ដួងចិត្តរបស់គេទៅនឹងអានុភាព និងអំណាចរបស់អល់ឡោះជាម្ចាស់តែមួយគត់។ info

• يستحب للمرء أن يذكر في دعائه نعم الله تعالى عليه، وما يليق بالخضوع.
• គេពេញចិត្តឲ្យបុគ្គលនោះរំលឹកនៅក្នុងការបួងសួងរបស់គេពីឧបការគុណរបស់អល់ឡោះចំពោះរូបគេ និងអ្វីដែលសក្តិសមចំពោះទ្រង់ប្រកបដោយភាពឱនលំទោន។ info

• الحرص على مصلحة الدين وتقديمها على بقية المصالح.
• យកចិត្តទុកដាក់ក្នុងការបម្រើសាសនា និងផ្តល់អាទិភាពដល់វាមុនអ្វីៗផ្សេងទៀត។ info

• تستحب الأسماء ذات المعاني الطيبة.
• គប្បីដាក់ឈ្មោះកូននូវឈ្មោះដែលមានអត្ថន័យល្អ។ info